ក្រុងប៉ោយប៉ែត៖ នៅព្រឹក ថ្ងៃចន្ទ ៨ រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអមដំណើរដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធអហ្ថក្រុង • លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត • លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រង រួមនិងវត្តមានមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែរទទួលរងគ្រោះដោសារភ្លៀងខ្យល់កន្ត្រាក់ នៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងផ្សារពីរកន្លែង ក្នុងភូមិក្បាលស្ពាន១ ដែលរងផលខូចខាតដួលរាបដល់ដី។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានអោយភ្នាក់ងារយើងដឹងដែលថា៖ ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត រួមនិងអាជ្ញាធរក្រុងប៉ោយប៉ែត ចុះរៀបចំដោះស្រាយបន្ទាន់នៅថ្ងៃនេះ គឺជួសជុលផ្ទះដែលរងការខូចខាត ជូនដល់ប្រជាពលរដ្ឋអោយបានរស់នៅសមរម្យវិញ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងថា៖ ការផ្តល់សង្ក័សី ជូនកងកម្លាំងទាំង៣មាន៖កម្លាំងយោធា.កម្លាំងនគរបាល.កម្លាំកងរាជអាវុធហត្ថ.កម្លាំងប្រជាការពារ.ដើម្បីរៀបចំជួសជុល ផ្ទះដែលរងខូចខាតធ្ងន់ស្រាល ដោយសារខ្យល់កន្ត្រាក់មានចំនួន ១៩ ខ្នង ចំណាយអស់សង្ក័សី ចំនួន ២១៧ សន្លឹក និងឈើមួយចំនួនធំ។ ឯកឧត្តម អ៊ុំ រាត្រី បន្តថា៖ ដោយឡែកផ្សារ ពីរកន្លែងក្នុងបរិវេណកាស៊ីណូ ដែលដួលរលំ និងបង្កអោយរងផលប៉ះពាល់ ដល់បងប្អូនអាជីវករដែលក់ដូរ គឺខាងម្ចាស់ក្រុមហ៊ុនទាំង២ បាននឹងកំពុងជួសជុលរៀបចំអោយបានរឹងមាំឡើងវិញផងដែរ៕ ដោយ: លោក ធូ លំអង អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា