រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិ បាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការ សាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាង ដែលមានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥ លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូននារិវ័យក្មេងម្នាក់ ដែលសម្រាលកូន ដោយខ្លួនឯងនៅក្នុងបន្ទប់ជួលទាំងយប់ ក្រោយពីទទួលបានព័ត៌មានថា នារីម្នាក់នេះ មានជីវភាពខ្វះខាតខ្លាំងនៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកកាន់មន្ទីរពេទ្យទាំងយប់។ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ បានប្រគល់ជូននារីវ័យក្មេងរូបនេះ នារាត្រីថ្ងៃទី៩ ឧសភានេះ នៅមន្ទីរពេទ្យសម្ភពក្រុង ក្នុងខណ្ឌ៧មករា ក្រោយពីនារីអភ័ព្វម្នាក់ បានទទួលថវិកាចំនួន ១០ លានរៀល ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីយប់ម៉ិញម្តងហើយ ពោលគឺក្រោយពីនាងសម្រាលកូនរួចភ្លាម។ សូមបញ្ជាក់: នារីម្នាក់នេះ មានឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ លក់ម្ហូបអាហារចល័តតាមមុខរោងចក្រ ស្នាក់នៅផ្ទះជួល បន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ម្តាយបង្កើតរបស់នារី អាយុ ១៧ ឆ្នាំ ដ៏អភ័ព្វម្នាក់នេះ ក្នុងឱកាសនោះ បានថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចទាំង២ ដែលបានជួយកូនស្រីគាត់ និងរូបគាត់ ខណៈកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងគ្រានេះ ម្តាយនាងបានពោលថា សម្តេចទាំង២ គឺជាព្រះ ដែលធ្វើអោយពួកគាត់រស់ម្តងទៀត ។ លោកស្រី បានបញ្ជាក់ថា លោកស្រី និងកូនស្រីរបស់គាត់ម្នាក់នេះ បានព្យាយាមទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ម្តងហើយ តែមិនបានសម្រេច ដោយសារពិបាកចិត្តខ្លាំងដោះស្រាយរឿង ជំពាក់ថ្លៃឈ្នួលផ្ទះគេ ២ ខែ គ្មានលុយសង ហើយនៅពេលនេះ ជួបទុក្ខធំម្តងទៀត តែបានសម្តេចទាំង ២ ជួយពួកគាត់ម្តាយ និងកូន ធ្វើអោយខ្ញុំមានក្តីសង្ឃឹម ក្នុងជីវីតជាថ្មី ហើយនិងមិនភ្លេចគុណសម្តេចទាំង២ អស់មួយជីវិត។ ហេតុការណ៍មួយនេះបានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល បន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនារី ម្នាក់ ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងទន្លេ ដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយសារគាត់ ទើបតែឆ្លងទន្លេកូនស្រីទី១ បាន ១០ ខែ ប៉ុណ្ណោះ ។ ហើយនៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាង នៅក្បែរបន្ទប់គ្នា ក៏មានការងឿងឆ្ងល់ដែរ ដោយមិនដែលបានដឹងថា គាត់មានទម្ងន់កូនទី២ នោះទេ ស្មានតែគាត់ឈឺក្រពះ។ ក្រោយពីបានដឹងពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនគាត់ទៅមណ្ឌលសុខភាព ស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះ បានទាន់ពេលវេលាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា