ខេត្តឧត្ដរមានជ័យ៖ ខ្លាំងមេន! ថៅកែ ហាង ក្លាសិក ហ៊ានលួចបើកហាងរបស់ខ្លួន អោយភ្ញៀវចូលផ្តុំគ្នា ផឹកស៊ី ហ៊ានបំពានទៅលេីបំរាមរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ និង បំពានសេចក្ដីនណែនាំរបស់ក្រសួងសុកខាភិបាល ស្តីពី វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើយោងតាមប្រភពពីអ្នកដែរបានចូលផឹកសុីនៅកន្លែង (ហាង ក្លាសិក) នោះ បានបង្ហេីបប្រាប់ថា នៅក្នុងហាងនោះ មានអង្គុយតាមកញ្ចុះ និងមានការទទួលចូលច្រៀងក្នុងបន្ទប់ខារាអូខេ ទៀតផង ដូចនេះហេីយ ធ្វេីអោយភ្ញៀវដឹងលឺត៏ៗគ្នា នាំគ្នាចូលមកណែនតាន់តាប់ រកកន្លែងអង្គុយ និង កន្លែងដាក់ឡាន ស្ទេីមិនចង់បាន។ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៣ ខែឧសភាឆ្នាំ២០២១ នៅវេលាម៉ោង ២១ និង ០០ នាទីដោយមានការអង្អុលបង្ហាញពីឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យ បានបញ្ជា អោយអធិការដ្ឋាននគបាលស្រុកអន្លង់វែង ចាត់កំលាំងជំនាញ ប៉ុសិ៍រដ្ឋបាលអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាង ប៊ុនថង អធិការរង ចុះធ្វេីការអបរំណែនាំដល់ម្ចាស់ភោជនីដ្ឋាន ក្លាសិកស្ថិតនៅភូមិអភិវឌ្ឍន៍ឃុំ ស្រុកអន្លងវែង មិនអោយមានការបេីកទទួលភ្ញៀវចូលទទួលទានអាហា និង ផឹកគ្រឿងស្រវឹងនោះទេ និងអោយគោរពតាមសេចក្ដីណែនាំរបស់រដ្ឋបាល ខេត្តឧត្ដរមានជ័យ ស្តីពីការទប់ស្កាត់ការឆ្លងរីរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ តាមការកាបញ្ជាក់របស់ស្ត្រីមេការឈ្មោះ ភាក់បានបញ្ចាក់ថា ហាងផឹកសុីនេះ ទេីបតែបេីកបានមួយខែកន្លះ នោះទេ ហេីយកញ្ចុះទទួល ភៀវ គឺនៅដាច់ៗពីគ្នា៕ ដោយ: សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.piopetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា