ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក RICHARD BROWNING ស្ថាបនិកក្រុមហ៊ុន GRAVITY កំពុងឆ្នៃប្រឌិត ផលិតឈុតសំលៀកបំពាក់ សម្រាប់ពាក់ហោះប្រយុទ្ធ.!!!
Sat,15 May 2021 (Time 01:10 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 615នាក់)


ឥឡូវនេះជាក់ស្តែង លោក RICHARD BROWNING ស្ថាបនិកក្រុមហ៊ុន GRAVITY កំពុងឆ្នៃប្រឌិត ផលិតឈុតហោះ ដោយប្រើលំនាំនេះ ដោយប្រើប្រាស់កម្លាំងម៉ាស៊ីនយន្តហោះ ប្រតិកម្ម ខ្នាតតូច អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោក RICHARD BROWNING និងក្រុមការងាររបស់លោក ខិតខំស្រាវជ្រាវនិងសាកល្បងគ្រប់វិធី គ្រប់ម៉ូតឌីសាញ ដើម្បីផលិតឈុតហោះ GRAVITY របៀបនេះ។ ឈុតហោះ ក្រេវីធី មានដៃ២ ភ្ជាប់ទៅដោយបំពង់តូប៊ីន ម៉ាយក្រូហ្គាស នៅចុងដៃនីមួយៗ ហើយនៅខាងក្រោយខ្នងវិញមានបំពាក់ម៉ាស៊ីនយន្តហោះ ប្រតិកម្ម ខ្នាតតូច សុម្រាប់ដល់កម្លាំងថាមពល 1000 សេះ ទៅអោយបំពង់តូប៊ីន នៅចុងដៃទាំងពីរ នៅខាងមុខពោះវិញ ផ្នែកឧបករណ៍ អេឡិចត្រូនិចសម្រាប់បញ្ជា មានអាគុយមួយសម្រាប់បាញ់ឆេះម៉ាស៊ីន។ ហើយអ្វីដែលមិនគួរភ្លេចគឺអ្នកពាក់ឈុតនេះ ត្រូវប្រើមួកសុវត្ថិភាពផងដែរ ដែលកញ្ចក់នៅក្នុងមួកនេះគឺអាចបង្ហាញ បរិមាណ តួលេខ ហ្គាស ដែលនៅសល់ និងអំពីស្ថានភាពម៉ាស៊ីនដែលកំពុងដំណើរការ។ កាលពីរឆ្នាំ 2017 លោក BROWNING បានបង្ហាញកំណត់ត្រាពិភពលោក ក្រេវីធី ឈុតនេះ ហោះក្នុងមួយម៉ោងក្នុងល្បឿន ៣២ម៉ាយ ក្នុងមួយម៉ោង ឬ 51,5 គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកថា ឈុតនេះ អាចហោះ បានលឿនជាងនេះ នឹងបានខ្ពស់ជាងនេះទៅទៀត ឈុត ឈុតនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សពីច្រើនមជ្ឈដ្ឋាន ទាំងពីរផ្នែកកីឡាដឹកជញ្ជូនបន្ទាន់ ចម្ងាយយោច កម្មវិធីស្វែងរកក្នុងភូមិសាស្ត្រ ដែលពិបាកទៅដល់ និងទាំងផ្នែកយោធាផងដែរ។ ឈុតហោះនេះត្រូវបានគេប្រើបង្ហាញ ពីលទ្ធភាព របស់វា ដើម្បីស្វែងរក ជនរងគ្រោះ នៅតាមជន្លងភ្នំ កំពូលភ្នំ ដែលនិងត្រូវការប្រើពេលយូរជាងនេះ បើសិនជា ធ្វើដំណើរដោយដើរថ្មើរជើង ជិះរថយន្ត ឬជិះយន្តហោះ ក្នុងការស្វែងរក។ នៅក្នុងវីដេអូមួយទៀត ក៏បង្ហាញពីឈុតហោះនេះ ក្នុងការអនុវត្ត ពីការផ្អាកសឹកយោធា នៃកងរិនចក្រភពអង់គ្លេសមួយ។ ឈុតហោះនេះ ត្រូវបានគេប្រើសម្ដែងសក្កដានុពលភាពរបស់វាបីលើក៖ លើកទី១-បង្ហាញអំពី សមត្ថភាពរបស់វាក្នុងការហោះ បន្ទាន់ឡើងទៅលើនាវា ចម្បាំង ខ្នាត មធ្យមមួយដែលជាមុខសញ្ញា។ លើកទី២- បង្ហាញអំពីសមត្ថភាពរបស់វាដែលអាចហោះ ឆាបទៅវិញទៅមក រវៀងកាប៉ាល់ ទូកកងម៉ារីន ហើយវាអាចចុះចតលើកកូនទូកនេះ ក្នុងពេលដែលកូនទូករញ្ជួយក្នុងការបោកបក់ពីរលកទឹក។ និងនៅលើកទី៣- ឈុតហោះនេះបង្ហាញ សមត្ថភាពរបស់វា ដែលអ្នកពាក់បីនាក់ ហោះឡើងទៅលើប៉ាល់ ព្រមៗគ្នាក្នុងពេលតែផងដែរ។ អ្វី?ដែលយើងមិនទាន់ឃើញក្នុងការបង្ហាញ នៃលំហាត់សឹកនេះ គឺអ្នកពាក់ឈុតហោះ នេះ គ្មានឧបករណ៍បំពាក់ការពារខ្លួន ដូចជាអាវក្រោះ ឬក្បាំងការពារគ្រាប់ ដែលរងការបាញ់ពីខ្មាំង នៅលើនាវា ដែលនឹងមានពិតប្រាកដ ប្រសិន បើ ស្ថិតនៅក្នុងស្ថានភាពប្រយុទ្ធជាក់ស្ដែង។ ហើយអ្នកពាក់ឈុតហោះនេះ ក៏គ្មានឃើញ មានអាវុធសម្រាប់ប្រយុទ្ធ តបទល់នឹងសត្រូវផងដែរ។ ប៉ុន្តែ ប្រសិនបើត្រូវបន្ថែមក្បាំងការពារបន្ថែម និងសភាវុធទៀតតើ វាអាចជាបន្ទុកដល់អ្នកពាក់ឈុតហោះនេះ ឬយ៉ាងណា? និងអាចជាបន្ទុកបន្ថែម ដល់ម៉ាស៊ីនខ្នាតតូចឈុតហោះនេះដែរឬទេ? ។ ទោះបីបែបនេះ បច្ចេកទេសវិទ្យា ថ្មីៗជាច្រើន ដ៏មានសក្ដានុពល ក៏កំពុងតែផ្ដល់លទ្ធភាព ផលិតអាវក្រោះ ឬក្បាំងការពារដែលស្តើង ស្រាល ប៉ុន្តែមាំ និងកំពុងផលិត សុភាវុធទំនើប ស្រាល ប៉ុន្តែ មានកម្លាំងមហិមា ដូចជាអាវុធ ឡាស៊ែរ បាញ់កាំរស្មីជាដើម។ បច្ចេកវិជ្ជាថ្មីទាំងពីរនេះ មិននៅឆ្ងាយដៃប៉ុន្មានពីអ្នកវិទ្យាសាស្រ្ត បើគេអាចផលិតឧបករណ៍ពាក់ហោះបាន គេទំនងជាមានសមត្ថភាពអាចផលិតក្បាំងការពារគ្រាប់ និងមានវិធីបំពាក់អាវុធឡាស៊ែរ នៅលើស្មាអ្នកពាក់បានជាមិនខាន។ សរុបមក ឈុតហោះ ក្រេវិធី នេះ បើទោះជាវានៅឆ្ងាយ មិនទាន់ដូចឈុតហោះ IRON MAN មែន ប៉ុន្តែ ជាជំហានមួយឆ្ពោះទៅរកការធ្វើ បច្ចែកវិទ្យា ក្នុងខ្សែភាពយន្តវិទ្យាសាស្រ្ត ក្លាយទៅជាបច្ចែកវិទ្យាក្នុងការប្រើបាន មិនយូរក្នុងពេលខាងមុខ។ ប្រែសម្រួលដោយ: លោក សុខ បូរី

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1338 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6650 នាក់
ខែនេះ :
22488 នាក់
3 ខែនេះ :
77107 នាក់
សរុប :
1661034 នាក់