ខេត្តកំពង់ធំ៖ នៅវេលាម៉ោង០៧និង៣០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីហិង្សាមួយ បានកើតឡើងនៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ បង្កដោយជនសង្ស័យ-ឈ្មោះ ស៊្រន ពេជ្ររស្មី ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ ជាមន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ធំមួយរូប បានប្រើរប្រាស់កាំបិតចុង ស្រួច កាប់ទៅលើជនរងគ្រោះ ឈ្មោះ គួច មួយហៀក ភេទស្រីអាយុ ៣០ ឆ្នាំ ជាអតីតប្រពន្ធ ដែលទើបលេងលះគ្នាតាមផ្លូវតុលាកានៅខេត្តកំពង់ធំរួចហើយនោះ បណ្ដាលអោយរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត-ដៃខាងស្ដាំចំនួន ២កាំបិត និងកញ្ចឹង(ក)ខាងក្រោយ ១កាំបិត។ ជនរងគ្រោះត្រូវបានក្រុមសាច់ញាតិ បញ្ជូនទៅព្យាបាលនៅ មណ្ឌលសុខភាព ស្រុកសណ្ដាន់ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយក៏ កម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសណ្ដាន់ កំពុងស្វែងរកតាមចាប់ខ្លួនផងដែរ។ បងប្អូន សាច់ញាតិ ជនរងគ្រោះកំពុងទទូចស្នើសុំ សូមសំណូមពរ ទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមានវិធានការ ចំពោះជនដៃដល់ដែលបានប្រើហឹង្សា ប៉ុនប៉ងមនុស្សឃាត លើជនរងគ្រោះផងទាន កុំអោយជនបង្កររស់នៅក្រៅសំណាញ់ច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា