ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ប៉ូលីស ស្រុកអូរជ្រៅម្នាក់ បើករថយន្តថយ បុក រថយន្តពលរដ្ឋម្នាក់ មិនខ្ចីសម្រួលហ៊ានប្រើពាក្យគំរាមគំហែងទៀត.!!!
Tue,25 May 2021 (Time 04:26 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 813នាក់)


ខេត្តបន្ទាយមានជ័យ៖ តើពិតដែរទេ.! លោកអនុសេនីយ៍ទោ ឡោ លឹមហាក់ អាងខ្លួនជានាយរងផ្នែកគ្រឿងញៀននៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បើករថយន្ត ថយចេញ បំបុក រថយន្តពលរដ្ឋម្នាក់ ដែលកំពុងឈប់ចតលើជញ្ចើមផ្លូវជាតិលេខ៥ ទុលមុខហាង (សុជាតា ក្បែរ ធនាគារ ABA ក្រុងប៉ោយប៉ែត) កាលពីថ្ងៃទី២២ ខែឧសភា ២០២១ វេលាម៉ោង១៩.៣៩ នាទី យប់។ បើយោងប្រភពពីស្ត្រីជនរងគ្រោះ បានអោយសារព័ត៌មានយើងដឹងថា៖ (មិនត្រឹមតែ ថយរថយន្ត បុក រថយន្តគាត់មួយដងទេ គឺថយបុក ដល់ទៅពីដង) ហើយថ្ថែមទាំងនាំគ្នាចុះមក សំឡុតគំរាមគំហែង រកដកសោឡានពីថែមទៀតផង រួចហើយមិនខ្ចីសម្រួល ក៏បើករថយន្ដទៅធ្វើព្រងើយ ដោយមិនដោះស្រាយ ចេញថ្លៃខូចខាតរថយន្តគាត់នោះទេ។ បើយោងប្រភពពីសន្តិសុខ ABA ម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅកន្លែងកើតហេតុបានអោយដឹងថា៖ ប៉ូលីសនោះ បើករថយន្តម៉ាកបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ (នគរបាល 7579) ក្រោយកើតហេតុការហើយ ថែមទាំងគំរាមគំហែងភាគីម្ខាងទៀត ហើយបើករថយន្តទៅបាត់ស្រម៉ោល។ ដោយឡែកៈ បើយោងប្រភពផ្សេងគ្នាបានអោយដឹងថា៖ ប៉ូលីសម្នាក់នោះ មានតួនាទីជានាយរងផ្នែកគ្រឿងញៀន ប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ឈ្មោះ ឡោ លឹមហាក់ មានឋានៈ ស័ក្ត២។ បើទោះបីជាមានប្រភពបានអោយសារព័ត៌មានយើងខ្ញុំដឹងនៅ អត្តសញ្ញាណ រឺឈ្មោះ និងអង្គភាព ពិត រឺ មិនពិត ក្តី សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរ ពីសាម៉ីខ្លួនដែលពាក់ព័ន្ធ ក្នុងរឿងខាងលើនេះ រៀងរាល់ម៉ោងធ្វើការ។ ជុំវិញករណីខាងលើ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សង្ឃឹមថា៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និងមានចំណាត់ការ ដាក់ការស៊ើបអង្កេត អោយបានស៊ីជម្រៅក្នុងរឿង ប៉ូលីស ស្រុកអូរជ្រៅម្នាក់ ដែលបើករថយន្ត ថយក្រោយ ទៅបុក រថយន្ត ពលរដ្ឋម្នាក់ កំពុងចតឈប់ ផងបាទ ដើម្បីរកយុត្តិធម៌ ជូនដល់ជនរងគ្រោះ។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមសំណូមពរ ទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមចាត់វិធានការក្តៅ ទៅលើមន្ត្រីនគរបាលម្នាក់ខាងលើ ដែលប្រព្រឹត្តខុសទៅនិងច្បាប់ និងសូមអោយផ្តន្ទាទោសតាមច្បាប់វិន័យ ដូចដែល មន្ត្រីនគរបាលជាតិ មុនៗ ប្រព្រឹត្តខុសកន្លងមកផងទាន៕ ដោយៈ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1945 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7257 នាក់
ខែនេះ :
23095 នាក់
3 ខែនេះ :
77714 នាក់
សរុប :
1661641 នាក់