ខេត្តឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងផែនជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន០១ករណី និងប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ អឹម រតនា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ(ជាមេខ្លោងគ្រឿងញៀនហើយក៍ជាមេរបស់ឈ្មោះទាំងបីនាក់ខាងក្រោមនេះដែរ)។ ទី២-ឈ្មោះ ង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្ក្រុងសំរោង។ ទី៣-ឈ្មោះ ត្រាក់ ពិសី ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិបុស្ស សង្កាត់ កូនគ្រៀល ក្រក្រុងសំរោង។ ក្នុងនោះសមត្ថិកិច្ចដកហូតវត្ថតាំងរួមមាន៖ រថយន្តលិចស៊ីសRX ៣៣០ ពណ៌ ស ១ គ្រឿង ស្លាក់ខ/ម ២-១១៦៨ ,កាំភ្លើងAK៤៧ កាត់ចុងមួយដើម គ្រប់ ១ បង់, កាំបិតខ្លីចំនួន ៣ ដើម, ថ្នាំញៀប្រភេទទឹកកកចំនួន ៣ កញ្ចប់,នឹងសំភារពាក់ព័ន្ធមួយចំនួន។ បន្ទាប់មក សមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៨ និង ៣០ នាទី ឈានទៅឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យម្នាក់ទៀតឈ្មោះ កៀង វ័ន (ហៅ ឃ្លី) ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) ( 1ឈ្មោះ កៀង វ័ន ហៅឃ្លី ,2ឈ្មោះ ក្រាក់ ពិសី) ជាជនដៃដល់ដែរបានបាញ់ប្រហាមកលើសមត្តកិច្ចអោយរងរបួស កាលពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លែងទៅនេះ។ បច្ចុប្បន្នៈ ជនសង្ស័យទាំង ៤នាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចានការតាមនីតិវិធី៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា