ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្សែធំមែន! លោក អ៊ឹង ជាវឆាយ មេឈ្មួញឈើដ៏ល្បីប្រចាំភូមិភាគឧត្តរ ហ៊ានប្តឹងអ្នកសារព័ត៌មានទៅតុលាការ ជុំវិញការចុះផ្សាយរឿងជំនួញឈើ ដោយទារសំណងជំងឺចិត្តដប់លានរៀល.!!! សូមទស្សនា មានវីដេអូ ចាស់...
Fri,28 May 2021 (Time 03:28 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 685នាក់)


ខេត្តឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ សុផានុរស្សចាងហ្វាងការផ្សាយ(គេហទំព័រ ម្លប់សន្តិភាព) ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ កោះអញ្ជើញចូលមកបំភ្លឺតាមបណ្តឹងថៅកែឈើដុះស្លែឈ្មោះ អ៊ឹង ជាវឆាយ ដោយទាសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន១០,០០០,០០០៛(ដប់លានរៀល) ពីបទបរិហាកេរ្តិ៍ជាសាធារណ: ។ មូលហេតុដែលឈ្មួញឈើដ៏ល្បីប្រចាំភូមិភាគឧត្តររូបនេះ ប្តឹងអ្នកកាសែតខាងលើ ពីព្រោះអ្នកកាសែតរូបនោះ ហ៊ានចុះផ្សាយអំពីសកម្មភាពដឹកជញ្ជូនឈើរបស់គេ ដែលប្រព្រឹត្តកន្លងទៅកាលពីថ្ងៃទី២៧ ខែមិនាឆ្នាំ២០២១ ដោយដឹកចេញពីខេត្តមណ្ឌលគីរីឆ្លងកាត់ខេតស្ទឹងត្រែង-ព្រះវិហារ-ឧត្តរមានជ័យ និងឆ្ពោះទៅខេត្តបាត់ដំបង ដោយប្រើប្រាស់រថយន្តយីឌុបខ្នាតយក្សជាច្រើនគ្រឿងក្នុងការដឹកជញ្ជូន ។ គួរំលឹកថា៖ ក្រុមឈ្មួញខាងលើ តែងតែដឹកជញ្ជូនឈើជាបន្តរបន្ទាប់ ហើយក៏ត្រូវបានធ្លាប់សមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នាពេលកន្លងទៅ និងបានរឹបអូសយករថយន្ត១គ្រឿងប្រភេទត្រេនតូ(ហៅវ៉េអង)ពាក់ស្លាកលេខ(កំពង់ចាម 3A:7250) និងឃាត់ខ្លួនមនុស្សចំនួនមនុស្ស៣នាក់ ក្នុងនោះមានម្នាក់ឈ្មោះអួង ប៊ូណាំ ត្រូវជាក្មួយប្រុសបង្កើតរបស់ឈ្មោះអ៉ឹង ជាវឆាយ និង ចាត់តាមនិតិវិធីច្បាប់ផងដែរ។ ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យថា៖ករណីឈ្មួញឈើប្តឹងអ្នកកាសែតទៅប្រព័ន្ធតុលាការនោះ គឺ ជាការបំបាក់ស្មារតី និងគំរាមដល់អ្នកសារព័ត៌មានផ្សេងទៀត កុំអោយចេះតែហ៊ានចុះផ្សាយពាក់ព័ន្ធ និង ជំនួញឈើរបស់គេ។ ដោយពួកគាត់ចាំមើលថាតើ លោកខៀវ សុផានុរស្ស ចាងហ្វាង(គេហទំព័រ ម្លប់សន្តិភាព)មានវាសនាយ៉ាងណា?ក្រោយពីជាប់បណ្តឹងថៅកែឈើវ័យក្មេងដ៏មានឥទ្ធិពលខាងលើនោះ។ បើទោះបីជាយ៉ាងនេះក្តី លោក ខៀវ សុផានុរស្ស បានថ្លែងថា៖ លោកនៅតែមានជំនឿយ៉ាងមុតមាំចំពោះប្រព័ន្ធយុត្តិធម្ម និងមានក្តីសង្ឃឹមថា សាលាដំបូងខេត្តឧត្តរមានជ័យ និងលើកលែងការចោទលោក(ខៀវ សុផានុរស្ស) ដោយយករបបសារសារព័ត៌មានជាគោលហើយបើកការសើុបអង្កេតឡើងវិញ ទាក់ទិននិងវិនាសកម្មព្រៃឈើ ដែលឈ្មួញខាងលើប្រព្រឹត្តកន្លងទៅ។ ដោយឡែកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ខៀវ សុផានុរស្ស ចាងហ្វាង (គេហទំព័រ ម្លប់សន្តិភាព) បានអោយដឹងតាមប្រព័ន្ធ WhatsrApp ថា៖ ក្នុងករណីដែលលោក ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ គឺជារឿងពិតប្រាកដ ដែលមេឈ្មួញឈ្មោះ អ៊ឹង ជាវឆាយ យករថយន្តដឹកឈើ ដែរមានស្លាកលេខ (កំពង់ចាម 3A:7250) ដ៏ដែល នេះបើតាមការអះអាងរបស់លោក។ ចំណែករឿងនេះ ពិត ឬ មិនពិត? សូមលោក ព្រះរាជអាជ្ញាសាលាដំបូង ខេត្តឧត្តរមានជ័យ សូមមេត្តាធ្វើការស៊ើបអង្កេត អោយបានស៊ីជម្រៅ ជុំវិញករណីខាងលើនេះផងបាទ៕ ដោយៈ សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1570 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6882 នាក់
ខែនេះ :
22720 នាក់
3 ខែនេះ :
77339 នាក់
សរុប :
1661266 នាក់