ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ធំក្លិនក្រអូបបញ្ច្រាស់ខ្យល់ហើយ! លោក ស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំទំរីង ល្បីឈ្មោះជាយូឆ្នាំមកហើយ ថាបានប្រមូលឈ្មួញអោយបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ តើពិតដែរឬទេ.!!!
Fri,28 May 2021 (Time 10:15 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 648នាក់)


ខេត្តកំពង់ធំ៖ បើយោងតាមការចុះផ្សាយព្រោងព្រាត ពីបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ពីរឿងអាស្រូវរបស់ លោក ស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំទំរីង ស្រុកសណ្តាន់ ថា៖ ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែលមហាជនស្គាល់ច្បាស់ថាលោក ជារត់ការ ឬ ហៅថា កាងរទេះក្របី ដែលដឹកឈើ ចេញពីចំណុចផ្លូវរងខ្នាយ និង ផ្លូវពោរោង។ ក្រុមអ្នកបររទេះក្របី ដែលដឹកឈើ បានប្រាប់អ្នកសារព័ត៌មានជាច្រើនអង្គភាពអោយដឹងថា៖ លោក ស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នករត់ការ និង សម្របសម្រួលផ្លូវ យកលុយរត់ការ ក្នុងរទេះក្របី ១ គ្រឿ (ហាសិបមុឺនរៀល) ។ បើយោងប្រភពពីមហាជនគ្រប់មជ្ឈដ្ឋាន បាននិងកំពុងធ្វើការរិះគន់ទៅលើលោក ស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំទំរីង យ៉ាងចាស់ដៃថា៖ តើលោក សហការចូលរួមបំផ្លាញព្រៃឈើដល់កាលណាទើបបានឈប់? ជាពិសេសសព្វថ្ងៃនេះ បទល្មើសចម្រុះដែលដឹកចេញពីព្រៃឡង់ ជារៀងរាល់ថ្ងៃយប់ មិនដែលខាន ដឹកបានដោយរលូន ដោយមិនរំខានដល់មន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួនតូច ធ្វើការបង្ក្រាបសោះ.!។ មហាជននិងអង្គការសង្គមស៊ីវិល សូមសំណូមពរទៅដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ស្នងការខេត្ត សូមមេត្តាដាក់កម្លាំងចុះស៊ើបអង្កេត រឿងលោក ស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំទំរីង ម្នាក់នេះ ដែលកំពុងយកតួនាទីខ្លួន ទៅរត់ការកាង និង ចូលរួមយ៉ាងសកម្មជាមួយក្រុមមេឈ្មួញដែលកាប់បំផ្លាញព្រៃឡង់ អោយបានស៊ីជម្រៅផងចុះទាន។ ជុំវិញនៃការចុះផ្សាយ ក្នុងរឿងករណីខាងលើ បើសាម៉ីខ្លួន គិតថា៖ ការចុះផ្សាយនេះ មិនសុក្រិត ខុសឆ្គងដោយប្រការណាមួយមិនស្រប សារព័ត៌មានយើងខ្ញុំ រងចាំធ្វើការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖ Tell.092190098 / 0886606773៕ ដោយៈ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1270 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6582 នាក់
ខែនេះ :
22420 នាក់
3 ខែនេះ :
77039 នាក់
សរុប :
1660966 នាក់