ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បីកក្រើកក្នុងខេត្តព្រះវិហារ! មេឈ្មួញឈ្មោះ លោក គិន និង លោកស្រី ឡេង ធារ៉ា ពិតជាខ្លាំងខាងប្រមូលទិញនិងដឹកជញ្ជូន្ជូនឈើ លក់ចែកចាយបន្តតាមបណ្តាខេត្តមួយចំនួន.!!!
Sun,30 May 2021 (Time 10:29 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 610នាក់)


ខេត្តព្រះវិហារ​៖ ថ្មីៗនេះ ប្រភពរាយការពីមន្ត្រីដែរអត់លិឌ នៅក្នុងខេត្តព្រះវិហារ បានអោយដឹងប្រាប់ថា៖ មេឈ្មួញរកស៊ីឈើ ឈ្មោះលោក គិន និង លោកស្រី ឡេង ធារ៉ា ម្ចាស់​ដេប៉ូ​ឈើ ដ៏​ដ៏ធំមួយមួយកន្លែង នៅក្នុងខេត្ត​ព្រះវិហារ កំពុងសម្រុកប្រមូលទិញឈើ ពី​ប្រជា​ពលរដ្ឋ នៅតាម​បណ្តាស្រុក​មួយចំនួនក្នុងខេត្តព្រះវិហា​រ​ និងដឹកលើឈើទាំងនោះលក់ចែកចាយបន្ត ដូចជាក្នុងខេត្ត និងទៅតាមបណ្តាខេត្តនានា។ ប្រភពបានបន្តអោយដឹងទៀតថា ប្រជាពលរដ្ឋ ដែល​លក់​ឈើ​អោយម្ចាស់ដេប៉ូឈើខាងលើនោះ គឺពួកគាត់​បាន​នាំគ្នាចូលទៅ​កាប់​ឈើនៅក្នុងតំបន់​អភិរក្ស ហើយ​មួយចំនួន​ទៀត ចូលទៅ​កាប់​នៅ​តំបន់​ព្រៃភ្នំ ក្នុងតំបន់ភូមិសាស្ត្រ ស្រុក​ជាំ​ក្សាន្ត និង​តំបន់​ព្រៃ​ឡង់ ដើម្បី​យក​មក​លក់​អោយដេប៉ូ លោក គិន និង លោកស្រី ឡេង​ ធារ៉ា ជារៀងរាល់ថ្ងៃផងដែរ។ មន្ត្រីតូចតាចដែរអត់លិឌ នៅ​ខេត្ត​ព្រះវិហារបានប្រាប់អោយដឹងទៀតថា៖ អាជ្ញាធរ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ វិញហាក់បីដូចជា​ មើលពុំឃើញសោះ បញ្ហា​ការដឹកជញ្ជូន​ឈើ នៅក្នុងភូមិសាស្ត្រ របស់ខ្លួនគ្រប់គ្រង។ ដោយឡែក ប្រភពពីមជ្ឈដ្ឋាន បាន​បន្តថា បើ​ប្រជាពលរដ្ឋ រកស៊ី​ដឹក​តាម​គោយន្ត​កន្ត្រៃ បន្តិច​បន្តួច ដាក់​កម្លាំង តាម​ដេញចាប់ ធ្វើអោយពលរដ្ឋ ទឹកភ្នែក រ​ហេម រហាម ស្ទើរតែ​ចង់​ឈប់រកស៊ី​។​​ ប្រជាពលរដ្ឋ អ្នករកស៊ី​ដឹក​ជញ្ជូន​ឈើ តាម​គោយន្ត​កន្ត្រៃ បន្តិចបន្តួច សូមសំណូមពរ ទៅដល់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើ លោក នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រចាំខេត្ត​ព្រះវិហារ និង លោកអភិបាលរងខេត្ត​ទទួលបន្ទុក បទល្មើស​ព្រៃ ឈើ ខេត្តព្រះវិហារ លោក វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រ មាញ់​និង​នេសាទ​ និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន សូមមេត្តា​ជួយចាត់វិធានការ ទៅលើ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ទាំងយប់ ទាំង​ថ្ងៃ​នេះ​ផង សូមកុំ​បណ្ដែតបណ្ដោយ អោយឈ្មួញ​ទាំងនោះ​ ធ្វើព្យុះផ្គធ្វើភ្លៀង តាតាមតែអំពើចិត្ត។ ឬ​មួយ​ក៏អស់លោលមន្ត្រីពាក់ព័ន្ធ​ទាំងនោះ បានទទួលលាភសក្ការៈ ពី​ម្ចាស់​ដេប៉ូ ឈើខាងលើ​នេះ​អស់ហើយ​ទេដឹង? បានជាពំឃើញ មានចំណាត់ការ បង្រា្កប។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រីពាក់ព័ន្ធ​ទាំង​អស់បានទេ ជាពិសេស ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ ​ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយពីមន្ត្រីជំនាញពាក់ព័ន្ធ ឡើងវិញ ចំពោះការរិះគន់ ករណី​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ខេត្ត ព្ព្រះវិហារនេះ នាពេលក្រោយ៕ ដោយ៖ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1940 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7252 នាក់
ខែនេះ :
23090 នាក់
3 ខែនេះ :
77709 នាក់
សរុប :
1661636 នាក់