ខេត្តរតនគីរី៖ ថ្មីៗនេះ មហាជនគ្រប់មជ្ឈដ្ឋានសូមសរសើរ លោក ប៊ិន តន ដែលល្បីឈ្មោះបោះសម្លេងយូឆ្នាំមកហើយ (ជាស្ដេចបនល្បែងប្រចាំខេត្តរតនគីរី) ព្រោះលោក ប៊ិន តន នេះ មានបារមីខ្លាំងណាស់ សូត្រគាថា $.$.$.តែមួយផែត បំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តទាំងមូល មើលលេងឃើញ វង់ល្បែងលោក ប៊ិន តន ហើយ នារដូវកាល ជំងឺកូវីដ-១៩ រាតត្បាត នៅកម្ពុជា យ៉ាងធ្ងន់ធ្ងរ។ ប្រភពពីមហាជន នៅខេត្តរតនគិរី បានលើកឡើងថា៖ ក្នុងគ្រាប្រទេសកម្ពុជា យើងកំពុងមានការរីករាលដាលនៃជំងឺខូវី-១៩ ធ្ងន់ធ្ងរ នៅក្នុងសហគមន៍ ២០ កុម្ភៈ បែជាលោក ប៊ិន តន ស្តាច់ល្បែង រូបនេះ នៅតែបើកវង់ល្បែងខ្លួន អោយក្រុមអ្នកញៀនលេងល្បែងទាំងនោះ ចូលទៅប្រមូលផ្តុំក្បាលគ្នាលេងភ្នាល់ដាក់ប្រាក់ ស្រែកហូរកញ្ជ្រៀវទ្រហឹងអឺងកងយ៉ាងរំភើយ ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបឡើយ និង មិនខ្លាចឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នោះទេ។ មហាជនគ្រប់មជ្ឈដ្ឋានបន្តអោយដឹងថា៖ គ្រាដែរបនល្បែងកំប៉េកកំប៉ុក អង្កកំប៉ុង គ្មានខ្សែខ្នងបង្អែកជាច្រើនកន្លែងនៅក្នុងខេត្តរតនគិរី វិញ មិនហ៊ានបើកដំណើរការនោះទេ? តែប្រសិនបើ ហ៊ានតែបើកភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការចុះបង្ក្រាបភ្លាមៗជាក់ជាមិនខាន។ ដោយឡែក ប្រភពពីសមត្ថកិច្ចតូចតាច ដែលស្អប់ខ្ពើម ល្បែង និងមិនពេញចិត្ត ទង្វើថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី ថា៖ មិនគួរអោយកើតមានបមល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនឡើយ។ ព្រោះស្រុកទេសរបស់យើង កំពុងស្ថិតក្នុងហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះ សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងមូល និងបានចែងនូវទិសស្លោក សូមរក្សាការពារ (៣កុំ.៣ការពារ) ត្រូវតែអនុវត្តអោយបានខ្ចប់ខ្ជួន កុំទៅណាដែលមានមនុស្សច្រើន រក្សាគំលាតបុគ្គល និងរក្សាគំលាតសង្គម ស្តាប់តាមការណែរបស់ក្រសួងសុខាភិបាល។ មហាជន សូមសំណូមពរ ទៅដល់ ឯកឧត្តម ថង សាវុន អភិបានខេត្តរតនគីរី មេត្តាចុះពិនិត្យ និងបង្ក្រាប ទីតាំងបនល្បែង របស់ ឈ្មោះ តន ដែលមានដូចជា៖ បញ្ជុលមាន់ ,អាប៉ោង,យូគី ។ល។ ដែលមានទីតាំងនៅលើភ្នំយោល ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នេះផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា