ក្រុងប៉ោយប៉ែត៖ គួរអោយភ័យខ្លាចណាស់មានភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ មួយមេ ធំ នៅវេលាម៉ោង ០៨ និង ៣០ នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខ្យល់កន្ត្រាក់បានបក់បោក បណ្តាលអោយឃ្លាំងកាត់កញ្ចក់មួយខ្នង ដែលមានស្លាកយីហោ (ជីវ៉ា កាត់កញ្ចក់) ដួលរលំស្ទើរខូចខាតទាំងស្រុង និង បាក់បង្គោលដែក ទ្រខ្សែភ្លើង ជាច្រើនដើម នៅខាងត្បូងអង្គការ កុមារកំព្រា MMS ជាប់ព្រំប្រទល់ ភូមិសាមគ្គីមានជ័យ ស្ថិតក្នុងដីល្វែង ហ៊ុយឡេងជោគជ័យ នៃភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីមេឃរាំងភ្លៀង ធ្វើអោយប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើល ចេញមើល ឈូរឆរ និងបានរាយការណ៍ជូនដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត សុំជួយអន្តរាគមន៍" ភ្លាមៗនោះ សមត្ថកិច្ចចម្រុះ ក៏បានចុះមកដល់ទីតាំងរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ និងត្រួតពិនិត្យ ស្ថានភាពដែររងការខូចខាត ដើម្បីធ្វើរបាយការណ៍ ជូនដល់ថ្នាក់ដឹកនាំ។ សូមបញ្ជាក់៖ ហេតុការណ៍ខាងលើនេះ មិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ៕ Poipet City: Scary rain mixed with a strong gust of wind At 8:30 pm on May 5, 2021, a gust of wind blew, causing a warehouse to cut a branded glass (Jiva cut glass). ) Collapsed, almost completely damaged and broken steel poles supporting many power lines in the south of the MMS orphanage bordering Samaki Meanchey village in the flat Huy Leng Chokchey of Mittapheap village, Sangkat Poipet, Poipet city, Banteay Meanchey province. "After the rain stopped, people were surprised to see Chhou Chhor and reported to the authorities in Poipet for intervention." Immediately, the joint forces arrived at the site affected by the strong winds and inspected the damaged situation to report to the management. Please note: The above incident did not cause any injuries. By: Poipet Post website www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា