ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ បានអញ្ចើញចុះសួរសុខទុក្ខ កងកម្លាំងចម្រុះឈរជើងនៅចំណុចរង្វង់មូលផ្លូវជាតិលេខ ៥៨ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយបាននាំយកនូវ ថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចចម្រុះទាំង ៤ ។ នៅក្នុងកម្មវិធីនោះ មានវត្តមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ, លោក.ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ.លោកឧត្តមសេនីយ៍ត្រី ទុន រ៉ាឌី ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ. និងមន្ត្រី កងកម្លាំងចម្រុះ ជាច្រើនរូប ។ នៅក្នុងកម្មវិធីនោះផងដែល ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និង គណ:ប្រតិភូ ដែលបាននាំយកនូវអំណោយដ៏ថ្លៃថ្លា យកមក ឧបត្ថម្ភ ជូនដល់កងកម្លាំងដែលឈរជើង នៅរង្វង់មូលផ្លូវជាតិលេខ ៥៨។ ឯកឧត្តមបន្ថែមទៀតថា រយ:កាលកន្លងមក ឯកឧត្តម ព្រះរាជអាជ្ញា តែងតែចូលរួម កិច្ចការមនុស្សធម៌ ជាច្រើន ជាមួយអាជ្ញាធរខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ផងដែរ ។ អំណោយគ្រឿង ឧបភោគ បរិភោគ រួមមាន៖ -ទឹកត្រី ៣០ យួរ,ទឹកស៊ីអ៉ីវ ៣០ យួរ,ត្រីងៀត ១០ Kg,សាច់ក្រក ១០ Kg,ផ្អក ៥ Kg,ត្រីខកំប៉ុង ១០ យួរ,ទឹកបរិសុទ្ធ ២០យួរ,ម៉ាស ២ កេសធំ ស្នើនឹង៥០០០ម៉ាស,ថវិកា ៥ លានរៀន។ សូមបញ្ជាក់ថា: ក្នុងមួយអង្គភាពទទួលបាន ថវិកាចំនួន ១ លានរៀល និងនៅសល់ ១ លានរៀលទៀត ប្រគល់ជូនលោកមេបញ្ជាការស្រាល ទុកដោះស្រាយជូនដល់កងកម្លាំង។ ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន ខិតខំ អនុវត្តន៍ ការងារ បានយ៉ាងល្អប្រសើរ ទោះបីជា មានភ្លៀងខ្យល់ រងា ក្តៅ យ៉ាងណាក៏ដោយ ក៏បងប្អូនកងកម្លាំងយើង ស៊ូទ្រាំ អត់ធ្មត់ សម្រេចការងារ បានយ៉ាងជោគជ័យ ដើម្បីការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋយើង ពិតជាមានមោទនភាព ណាស់ ដែលកងកម្លាំងរបស់យើងមានឆន្ទះ បំរើប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេស អនុវត្តន៍ តាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម។ ជាចុងបញ្ចប់: ឯកឧត្តមព្រះរាជអាជ្ញា បានជូនពរដល់ប្រតិភូសាលាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ង៉ោ ម៉េងជ្រួន រួមនិង កងកម្លាំងចម្រុះ ទាំងអស់សូម ជួបតែ សុខភាពល្អបរិបូរណ៍ និងសូមជួបតែ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា