ស្រុកពួក៖ បើយោងប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់ដីព្រៃលិចទឹកអភិរក្សរាប់រយពាន់ហិតា ដែលជាជម្រកត្រីពងកូន និង ជម្រកសត្វព្រៃ នៅចំនុចលូ៣ ទំនប់ ៧៨ ស្ថិតក្នុងឃុំល្វា.ឃុំកែវពណ៌.ឃុំគោកដូង.ស្រុកពួក ខេត្តសៀមរាប" មានអ្នកមានអំណាចម្នាក់ឈ្មោះ គង់ ព្រី ដែលជាយោធា មានឋានន្តរសក្កិផ្កាយ១ កំពុងឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងឃុំល្វា ស្រុកពួក មួយចំនួនតូចអស់ទៅហើយ ទើបហ៊ានដំណើរការដាក់គ្រឿងចក្រច ចំនួន២គ្រឿង (ពណ៌ខៀវ១គ្រឿង.ពណ៌លឿង១គ្រឿង) វ៉ៃកម្ទេចព្រៃលិចទឹកអភិរក្ស ជីកប្រឡាយកាយលើកព្រហ្ម ហ៊ុំព័ទ្ធ ទន្ទ្រានយកដីរបស់រដ្ឋជាង ១៦ ហិតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ ដែលដីទាំងនោះ អាជ្ញាធរស្រុកពួក និងអាជ្ញាធរថ្នាក់ខេត្តសៀមរាប មិនបានចេញលិខិតទទួលស្គាល់ដឹងឮនោះទេ។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖ ចំណែកខាងគ្រឿងចក្រ ២ គ្រឿង នេះ ជារបស់លោក ឆង ដែលតែងតែរកស៊ីកាយដីអោយគេ ក្នុង១ម៉ោង ក្នុងតម្លៃឈ្នួល ៤០ ម៉ឺនរៀល ទៅ ៦០ ម៉ឺនរៀល។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានបន្តឲ្យដឹងទៀតថា៖ បើប្រជាពលរដ្ឋតូចតាច កុំថាឡើយចូលទៅទន្រ្ទាន់ព្រៃនោះយកដី គ្រាន់តែកាន់ខ្វាវទៅកាប់ព្រៃលិចទឹកតែមួយដើម ឬមួយគម យកទៅធ្វើ អុះដុត ក៏មិនបានផង។ ប្រភពបន្ថែមថា៖ កាលពីកន្លងមក ប្រជាពលរដ្ឋបានទៅកាប់កូនឈើនៅតំបន់ ទំនប់ ៧៨ តែមួយគម ត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការចាប់ខ្លួនភ្លាមៗ និងផាកពិន័យពួកគាត់ក្នុងមួយនាក់មួយលានរៀលទៀតផង" និងអោយធ្វើកិច្ចសន្យាបញ្ឈប់ការកាប់ទន្ទ្រានកូនឈើព្រៃលិចទឹកអភិរក្សបន្តទៀត ហើយបើមានលើកក្រោយទៀត នឹងចាត់ការតាមនីតិវិធី។ ជុំវិញករណីខាងលើ ដោយសារនៅក្នុងតំបន់នោះគ្មានសេវា ទើបនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សារព័ត៌មានយើងខ្ញុំ បានខលទៅលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ដើម្បីរាយការណ៍ជូនលោក លោកអភិបាលក៏បានឆ្លើយថា៖ គ្រឿងច្រកទាំង២គ្រឿងនោះ កាលពីកន្លងមក ត្រូវកម្លាំងសមត្ថកិច្ចចុះចាប់បានហើយ តែគ្មានមធ្យោបាយយកចេញ គឺដោយសារនៅតំបន់នោះ មានភ្លៀងធ្លាក់ មានសភាពដីស្អិតខ្លាំងពេក ទើបទុកគ្រឿងចក្រចំនួន២គ្រឿង នៅក្នុងតំបន់នោះដ៏ដែរ។ ទោះជាមានការបកស្រាយពីលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បែបនេះក្តី សារព័ត៌មានយើងក៏បានព្យាយាមបញ្ជាក់ជម្រាបជូនលោកបន្ថែមថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយើងខ្ញុំបានឃើញមានគ្រឿងចក្រចំនួន២គ្រឿង ផ្សេងទៀត ពណ៌ខៀវ១គ្រឿង និង ព៌ណលឿង១គ្រឿង កំពុងធ្វើសកម្មភាព ជីកកាយវ៉ៃដីព្រៃលិចទឹក អភិរក្ស នៅចំនុចលូ៣ ទំនប់ ៧៨ ស្ថិតក្នុងឃុំល្វា.ឃុំកែវពណ៌.ឃុំគោគដូង ស្រុកពួក ខេត្តសៀមរាប លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួកបានឆ្លើយថា៖ រឿងនេះ លោកមិនបានដឹងទេ តែលោកនិងអោយក្រុមការងារចុះទៅពិនិត្យ។ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សារព័ត៌មានយើងខ្ញុំបានធ្វើការស្រាវជ្រាវរកលេខលោកឧត្តមសេនីយ៍ត្រី គង់ ព្រី បានហើយ ទើបធ្វើការខលទៅលោកដើម្បីសុំការបំភ្លឺជុំវិញនៃការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលបានឲ្យសារព័ត៌មានយើងដឹងថា៖ ក្នុងនោះមានដីចំណែកលោកផ្កាយ១ ជាង ១៦ ហិតា តែគួរឲ្យសោកស្ដាយដែរ ខលចូលពីរដងហើយ តែគ្មានអ្នកលើកទូរស័ព្ទ។ ហើយសារព័ត៌មានយើងខ្ញុំនឹងរងចាំធ្វើការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ គង់ ព្រី និងមន្ត្រីជំនាញពាក់ព័ន្ធ ប្រចាំស្រុកពួក ខេត្តសៀមរាប រៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធTell.092190098/0886606773៕ ដោយៈ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា