ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងហាងកាហ្វេមួយកន្លែងតាមដីការបស់តុលាការពាក់ព័ន្ធបណ្តឹងឆបោកប្រាក់ ១០ ម៉ឺនដុល្លារ.!!!
Fri,18 June 2021 (Time 11:32 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 574នាក់)


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង០៩និង១០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនលោកឧកញ៉ា ប្រាក់ ប្រាកដ ដែលគេស្គាល់ថា ជាមនុស្សមានមុខមានមាត់ម្នាក់នៅខេត្តព្រះសីហនុ យោងទៅតាមដីកាបញ្ជារបស់តុលាការរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងការឆបោកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ទើបបានឈានដល់ការឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ បាននៅហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យោងតាមបណ្តឹងរបស់ឈ្មោះ ស្រី ចាន់ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុព្រៃនប់ ខេត្តព្រះសីហនុ ដែលបានប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានអោយដឹងថា លោកស្រី បានជួបជាមួយលោកឧកញ៉ា ប្រាក់ ប្រាកដ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ដើម្បីជជែកគ្នាពីការធានារត់ការផ្ទេរឈ្មោះនិងតួនាទីរបស់របស់អ្នកស្រីឈ្មោះ អេង អូន ចេញ ពីក្របខណ្ឌកងពលខេមរភូមិន្ទទៅបម្រើការក្នុងក្របខណ្ឌនគរបាលជាតិ និងរត់អោយឡើងតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយព្រមព្រៀងគ្នាក្នុង តម្លៃរត់ការចំនួន ៣០ ម៉ឺនដុល្លារ។ បន្ទាប់ពីបានជជែកចរចាគ្នាត្រូវហើយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយទៅលោកឧកញ៉ា ប្រាក់ ប្រាកដ ចំនួន ១០ ម៉ឺនដុល្លារ ហើយចំនួន ២០ម៉ឺនដុល្លារទៀត ចាំទទួលបានលទ្ធសម្រេចការផ្ទេរក្របខណ្ឌ និងឡើងតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទើបប្រគល់គ្រប់ចំនួន។ ដោយយោងតាមពាក្យបណ្តឹង ក្រោយទទួលបានលុយចំនួន ១០ ម៉ឺនដុល្លារ ហើយ លោកឧកញ៉ា ប្រាក់ ប្រាកដ ពុំបានយកលុយនោះទៅរត់ការផ្ទេរក្របខណ្ឌនិងតួនាទី តាមការសន្យារបស់ខ្លួនឡើយ។ លោកតែងតែប្រើឡេះនេះ ឡេះនោះ រហូតមិនលើកទូរស័ព្ទ និងឆ្លើយតបតាមប្រព័ន្ធតេឡេក្រាម គេចមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន ទើបធ្វើជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញ។ លោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកានៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ កោះហៅឈ្មោះ ប្រាក់ ប្រាកដ អោយចូលខ្លួនមកឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តែបុគ្គលនេះមិនព្រមចូលខ្លួនមកបំភ្លឺ តាមការដីកាកោះហៅរបស់ព្រះអាជ្ញារងឡើយ ទើបង្គាប់បញ្ជាអោយឃាត់ខ្លួនតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1078 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6390 នាក់
ខែនេះ :
22228 នាក់
3 ខែនេះ :
76847 នាក់
សរុប :
1660774 នាក់