ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រន្ធត់ណាស់! នារី៣នាក់ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និង ម៉ូតូ នៅស្រុកត្បូងឃ្មុំ.!!!
Sat,19 June 2021 (Time 10:46 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 639នាក់)


ខេត្តត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានឡើង រវាង រថយន្តហីលុចវីហ្គោ និង ម៉ូតូហុងដា បានបើកបុកគ្នាបណ្តាលអោយស្លាប់ពីរនាក់ និង រងរបួសធ្ងន់ម្នាក់ នៅលើផ្លូវកៅស៊ូត្រង់មាត់ទន្លេសិប្បនិមិត្ត ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ ខាងភាគីម៉ូតូជិះគ្នា ០៣ នាក់ គឺជានារី តែមិនមានពាក់មួកសុវត្ថិភាពទេ។ ក្រុមនារីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី 1B-0007 បើកបរដោយឈ្មោះ លាង ស្រីកាអាយុ ១៧ ឆ្នាំ (ស្លាប់) បានឌុបគ្នា២នាក់ ឈ្មោះ គាំង សំហ៊ាង អាយុ ១៨ ឆ្នាំ(ស្លាប់) និងឈ្មោះ វ៉ិត ស្រីពេជ្រ អាយុ១៦ឆ្នាំ (រងរបួសធ្ងន់) នាក់ទាំងបីរស់នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ចំណែករថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3538 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋានក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នៈ វត្ថុតាងទាំង០២ ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការរដ្ឋានស្រុក និងកំពុងស្រាវជ្រាវករណីនេះបន្ត ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ លោក ព្រីង សំឡុត គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1112 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6424 នាក់
ខែនេះ :
22262 នាក់
3 ខែនេះ :
76881 នាក់
សរុប :
1660808 នាក់