ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិតជាថ្លើមធំមែន.! សូមបីដីផ្នូរខ្មោច ក៏នាំគ្នាឈូសឆាយពុះជាដីឡូត៍លក់កើតដែរ.!!!
Tue,22 June 2021 (Time 02:40 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 505នាក់)


ខេត្តសៀមរាប៖ លោក ប្រាក់ វុទ្ធី ស្ថាបនិក របស់សមាគមសពគ្រីស្ទាន កំពុងដំណើរការដាក់ពាក្យបណ្តឹង និងស្នើសុំអោយអាជ្ញាធរស្រុក.ខេត្ត ជួយទប់ស្កាត់ការធ្វើលិខិតទិញលក់ដីផ្នូរខ្មោច ដែលកំពុងរងគ្រោះពីសំណាក់ក្រុមឈ្មួញមួយចំនួនតូចឃុបឃិតជាប្រព័ន្ធ។ ការទទូចសុំអោយអាជ្ញាធរជួយទប់ស្កាត់នេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍មួយ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅក្រុងសៀមរាប បន្ទាប់ពីក្រុមឈ្មួញដីឡូត៍បានឃុបឃិតគ្នាទិញលក់ដីកប់សព ឬ ផ្នូរខ្មោច គ្រីស្ទាន។ លោក ប្រាក់ វុទ្ធី ស្ថាបនិក របស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគមគ្រូគង្វាលប្រចាំខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ថា ដីផ្នូរខ្មោច ឬ កប់ខ្មោច ដែលត្រូវបានគេឃុបឃិតគ្នាទិញលក់ ឈូសឆាយបោះបង្គោលធ្វើជាដីឡូតិ៍លក់ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានទំហំ(៥០ គុណ ១០០ ម៉ែត្រ) ដោយពួកគេឃុបឃិតគ្នា ទិញ លក់ ក្នុងតម្លៃជាង ១០ ម៉ឺនដុល្លារ។ លោកបន្តថា៖ ដីនេះកាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីស កម្ពុជា បានប្រគល់អោយសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ហើយបន្តគ្រប់គ្រងមកទល់បច្ចុប្បន្ន។ តែថ្មីៗនេះមានបុគ្គលមួយក្រុមតូច កំពុងឃុបឃិតគ្នាទិញលក់ដីនេះ ពុះជាដីឡូតិ៍ ទើបខាងលោកសម្រេចរៀបចំដាក់ពាក្យបណ្តឹង។ លោក ប្រាក់ វុទ្ធី បញ្ជាក់ថា៖ ពេលនេះលោកកំពុងដំណើរការបណ្តឹងទៅថ្នាក់ក្រុងនិងខេត្ត ដើម្បីរំលាយការទិញលក់ ហើយរក្សាដីនេះអោយសមាគមគ្រប់គ្រងកប់សពគ្រីស្ទានវិញ។ តែក្នុងពេលកំពុងដំណើរការបណ្តឹង ក្រុមជនខិលខូចបានឃុបឃិតលួចបន្តឈូសឆាយ និងបោះបង្គោល ហេតុដូច្នេះហើយទើបរូបលោកទទូចសុំអោយអាជ្ញាធរជួយទប់ស្កាត់បែបនេះ។ ត្បិតបណ្តឹង របស់លោក អាចនឹងឈានដល់តុលាការ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងថា ករណីនេះលោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោក ខន ទើបដឹងច្បាស់។ លោក ឃុន សុខន ថៅកែដីឡូតិ៍ ក្នុងតំបន់សៀមរាប បានអោយដឹងថា ដីខាងលើនេះរូបលោកបានត្រៀមទិញមែន តែរងចាំអោយអ្នកលក់រត់ច្បាប់បានសិន។ ប៉ុន្តែលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា រាល់ការឈូសឆាយពុះជាដីឡូតិ៍ត្រូវមានលិខិតកាន់កាប់ដី និងច្បាប់អនុញ្ញាតត្រឹមត្រូវមិនចឹងទេ គឺខុសច្បាប់ តែបើដីខាងលើនៅជាប់ពាក់ព័ន្ធ និងសមាគម ខាងសមាគម អាចមកដាក់ពាក្យបណ្តឹងនៅសាលាក្រុងបាន។ លោកបន្តថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះទៅពិនិត្យទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញថាដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប សាលាក្រុងមិនអនុញ្ញាតច្បាប់នោះឡើយ។ លោក ប្រាក់ វុទ្ធី បញ្ជាក់ចុងក្រោយថា ដីដែលខាងលោកកំពុងដំណើរការប្តឹងនេះ ក្រៅពីសម្រាប់កប់សពគ្រីស្ទាន វាក៏ស្ថិតក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរបឹងទន្លេសាបផងដែរ ហេតុដូច្នេះ ការឃុបឃិតគ្នាទិញលក់ពិតជាល្មើសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
959 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6271 នាក់
ខែនេះ :
22109 នាក់
3 ខែនេះ :
76728 នាក់
សរុប :
1660655 នាក់