ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃាតករវ័យចំណាស់ ៦៩ ឆ្នាំ ដែលយកពូថៅទៅកាប់យាយចាស់ម្នាក់អោយស្លាប់កាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបានហើយ.!!!
Mon,28 June 2021 (Time 02:44 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 536នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ កម្លាំងស្រាវជ្រាវរបស់អធិការរដ្ឋានគរបាល ស្រុកព្រះនេត្រព្រះ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានវែកមុខចាប់ខ្លួនឃាតករ ដៃឆៅ ឈ្មោះ ចយ សឺន ភេទប្រុស អាយុ ៦៩ ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានយកពូថៅ ទៅកាប់លោកយាយម្នាក់ឈ្មោះ ស៊ូ សូង ភេទស្រី អាយុ ៧៤ ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម នៅនិងកន្លែងកើតហេតុ កាលពីពេលថ្មីៗនេះ" ឥឡូវនេះចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា មុនចាប់ខ្លួនកាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗ ជនសង្ស័យបានយកពូថៅកាប់ទៅលើក្បាលស្រ្តីជនរងគ្រោះ ចំនួន ០៤ ពូថៅ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗ រួចជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១ ក្រោយស្រាវជ្រាវ ជនសង្ស័យត្រូវបានចាប់ខ្លួនយកមកសួរនាំ យោងចម្លើយសារភាពពីជនសង្ស័យបានអោយដឹងថា កន្លងមករវាងខ្លួន និងជនរងគ្រោះ ធ្លាប់មានទំនាស់រឿងព្រំដីស្រែ។ បច្ចុប្បន្នៈ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះហើយ៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1109 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6421 នាក់
ខែនេះ :
22259 នាក់
3 ខែនេះ :
76878 នាក់
សរុប :
1660805 នាក់