ខេត្តឧត្ដរមានជ័យ៖ ស្ងប់ស្ងាត់បានមួយរយៈខ្លី តែពេលនេះក្រុមឈ្មួញរកស៊ីដឹកជញ្ជូនសិប្បកម្មកែឆ្នៃអត់ច្បាប់ ចាប់ផ្ដើមសារជាថ្មីវិញហើយ សង្ស័យថាមន្រ្តីជំនាញ លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និងលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង មានការត្រូវរ៉ូវ និងបើកភ្លើងខៀវអោយក្រុមឈ្មួញរកស៊ីជំនួញបទល្មើសឈើខុសច្បាប់ និងសិប្បកម្មកែឆ្នៃប្រភេទឈើឆៅអត់ច្បាប់ហើយមើលទៅ ទើបមិនដែលឃើញបង្ក្រាប។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មេឈ្មួញឈ្មោះ តាជឿន បានធ្វើសកម្មភាពដឹកជញ្ជូនសិប្បកម្មកែឆ្នៃ គ្រោងទ្វារ បង្អួច ដែលជាប្រភេទឈើឆៅតាមរថយន្តម៉ាក ធុន ត្រា ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AH 36 30 និងមួយគ្រឿងទៀតពណ៍ឆ្លូញ ចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដឹកឆ្លងកាត់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ បានយ៉ាងរលូន ដោយមិនរំខានដល់មន្រ្តីជំនាញ ឬក៏ស្ថាប័នពាក់ពន្ធ័ជាពិសេស លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និងលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ធ្វើការបង្រ្កាបសោះឡើយ ឃើញមានតែអង្គុយចាំប្រមូលលុយពីក្រុមឈ្មួញអ្នករកស៊ីដឹកជញ្ជូនបទល្មើសឈើខុស និងសិប្បកែឆ្នៃអត់ច្បាប់ប៉ុណ្ណោះ។ មហាជនបានធ្វើការិះគន់ទៅលើ មន្រ្តីជំនាញពាក់ពន្ធ័ ក៏ដូចជានាយសង្កាត់ ផ្នែករដ្ឋបាលព្រៃឈើថា អសម្ថតភាពក្នុងការបង្កាបទល្មើសដែលកំពុងដឹកឆ្លងកាត់មុខទីស្នាក់ទៅហើយ បែជាអង្គុយចាំយកតែលុយ ដាក់ហោប៉ៅខ្លួននិងចែកគ្នីគ្នាធ្វើមានបានទៅវិញ តើមន្ត្រីដូចលោក ធ្វើការស៊ីប្រាក់ខែរដ្ឋរាជការ បែជាមិនធ្វើការបម្រើរសង្គមជាតិ។ ជុំវិញករណីខាងនេះក្រុមការងារយើងក៏បានរាយការណ៍ជូនលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទដែរ តែលោកបានលើកឡើងថា មិនដែលឃើញមានរថយន្តដឹកឈើឈ្មោះ តាជឿន នោះទេ ហើយក៏មិនដែលបានជួប ឬក៏ស្គាល់ដែរ។ ចំណែកលោក គង់ សារ៉េត នាយសង្កាត់ រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ខលចូល តែមិនលើកទូរសព្ទ័៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្ដិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា