ខេត្តព្រះវិហារ៖ ច្បាប់ស្តីពីអំពើពុករលួយ អ្នកសូកប៉ាន់ និងអ្នកទទួលមានទោសស្មើគ្នា បើគ្មានបទល្មើសមូលហេតុអ្វី? ចរចារ អោយលុយអ្នកកាសែតម្នាក់ៗ ៥០ ដុល្លារ ធ្វើអី.???។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលស្រឡាញ់ព្រៃឈើ បានលើកឡើងថា៖ សមត្ថកិច្ច ខេត្តព្រះវិហារ គួរតែចាប់ក្រុមឧក្រិដ្ឋកម្មបំផាញព្រៃឈើ ជាមុនសិន មុននិងឈានដល់ចាប់ខ្លួនអ្នកសារព័ត៌មាន ចំនួន ៨ នាក់ ទើបមានភាព សុក្រឹត្យ និង យុត្តិធម៌។ មហាជនគ្រប់មជ្ឈដ្ឋាន បានលើកឡើងជាមតិថា៖ មិនបានកាន់ជើង អ្នកសារព័ត៌មាន ហើយដាក់បន្ទុកទៅលើើមេការដេប៉ូឈើដែរជាអ្នកបណ្តឹងទេ ប៉ុន្តែ! សមត្ថកិច្ចមួយចំនួនតូច ហាក់មិនមានភាពយុត្តិធម៌ នឹងកំពុងតែគំរាមកំហែង ដល់វិស័យរបបសារព័ត៌មាន។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាដាក់ការស៊ើបអង្កេត រឿងសមត្តកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនអ្នកកាសែតចំនួន ៨ នាក់ អោយបានរហ័សនិងស៊ីជម្រៅផងទាន ព្រោះអ្នកដាក់បណ្តឹងជាមេការដេប៉ូឈើ បែជារួចខ្លួន។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាអោយសមត្ថកិច្ច ចុះដឹកនាំកម្លាំងធ្វើការចាប់ឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន០៨នាក់ ដោយយោងតាមបណ្ដឹងរបស់មេការដេប៉ូឈើ ឈ្មោះ ហុឹម ឆេងហ៊ាន ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់បណ្ដាញ សារព័ត៌មានថា ការដែលត្រូវចាប់ខ្លួនអ្នកកាសែតបានរួមមាន៖ ទី១-ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ទី២-ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាព័ត៌មាន មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង។ ទី៤-ឈ្មោះ គឹម ហុង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ទី៥-ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៦-ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៧-ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាព័ត៌មាន រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៨-ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នគរបាលបានអោយដឹងទៀតថា៖ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖ រថយន្តចំនួន៤គ្រឿង ប័ណ្ណព័ត៌មានចំនួន៨សន្លឹក ទូរស័ព្ទដៃចំនួន១៨គ្រឿង នឹងសម្ភារឯកសារ ខ្សែករ រួមនឹងថវិកាមួយចំនួនធំទៀត។ នគរបានបញ្ជាក់ថា៖ មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះ ហុឹម ឆេងហ៊ាន មេការដេប៉ូឈើ បានប្តឹងថា ក្រុមអ្នកសារព័ត៌មាន ទាំង៨នាក់ បានជំរិតទារលុយខ្លួន ក្នុងម្នាក់ចំនួន(១០០ដុល្លារ) ហើយឈ្មោះ ហុឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនា ក្នុងម្នាក់(៥០$) តែក្រុមអ្នកសារព័ត៌មាន មិនព្រម រហូតឈានដល់ប្តឹងអ្នកសារព័ត៌មាន ទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួនតែម្ដង។ បើតាមនគរបាលស្រុកបញ្ជាក់បន្ថែមថា ក្រុមអ្នកសារព័ត៌មាន គឺមានគ្នាចំនួន១២នាក់ រថយន្តចំនួន៦គ្រឿង តែមនុស្សចំនួន៤នាក់រថយន្ត២គ្រឿង បានទៅមុនផុត នៅសល់មនុស្សចំនួន៨នាក់ រថយន្ត៤គ្រឿង ជាប់ដៃសមត្ថកិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា