ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ព្រៃឈើក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្រុមឈ្មួញដឹកជញ្ជូនរាល់ថ្ងៃ ដោយមិនរំខានដល់មន្រ្តីជំនាញ ធ្វើការបង្ក្រាប.!!!
Mon,07 June 2021 (Time 04:37 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 637នាក់)


ខេត្តសៀមរាប៖ បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្រុមមេឈ្មួញ ឧក្រិដ្ឋជន នៅតែបន្តធ្វើសកម្មភាពជាដឹកចេញជារៀងរាល់ថ្ងៃយប់ បើទោះបីក្រុមអ្នកសារព័ត៌មាន ខិតខំទៅប្រមាញ់ផ្តិតយករូបភាពធ្វើការផ្សព្វផ្សាយ ដើម្បីអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បានដឹង និង ចុះទៅបង្រ្កាប។ ទោះជាយ៉ាងនេះក្តី គេតែងតែសង្កេតឃើញថា មន្ត្រីជំនាញក្នុងខេត្តសៀមរាប ជាពិសេស មន្រ្តីជំនាញក្នុងស្រុកជីក្រែង ហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ ក្នុងការបង្រ្កាបសោះ។ តាមការជាក់ស្តែង នៅវេលាម៉ោង ០៣ យប់ ទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមសារព័ត៌មានយើង បានសង្កេតឃើញថា មានការដឹកជញ្ជូនបទល្មើសផល្លាអនុផលព្រៃឈើ យ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ ដើម្បីយកទៅចែកចាយតាមដេប៉ូឈើ និង រោងសិប្បកម្មនានា ក្នុងស្រុកជីក្រែង ដោយរលូន ពុំមានឃើញមន្រ្តីជំនាញណា ទៅធ្វើការទប់ស្កាត់ ឬ បង្រ្កាបឡើយ ។ ដោយយោងតាមប្រភព បានឲ្យដឹងថា បទល្មើសព្រៃក្នុងស្រុកជីក្រែង អាចធ្វើសកម្មភាព បានដោយរលូនជារៀងរាល់ថ្ងៃនេះ គឺដោយសារមន្រ្តីជំនាញនីមួយៗ បានទទួលលាភសក្ការៈពីក្រុមឈ្មួញ ទើបមិនបង្រ្កាប។ តាមប្រភពច្បាស់ការណ៍ បានឲ្យសារព័ត៌មានយើងដឹងថា លោក សូរ ផល្លា នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដាក់ក្មួយឈ្មោះ ក្តី ដើម្បីដើរប្រមូលលុយពីបទល្មើសព្រៃឈើ។ រីឯ លោក ភោគ វិរៈ ដាក់លោក ម៉េត និង កោះ គាន ដើរប្រមូលលុយពីបទល្មើសព្រៃឈើ។ និងលោក រិទ្ធ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ដាក់លោក មី ដើរប្រមូលលុយពីបទល្មើសព្រៃឈើ និងលោក វុធ នាយរងសង្កាត់ព្រៃឈើខ្វាវ ដើរប្រមូលលុយចូលហោប៉ៅ ខ្លួនឯង និងចែកគ្នា ធ្វើមានធ្វើបាន ជាថ្នូរមិនបង្រ្កាប។ ប្រភពបន្ថែមថា៖ ឈ្មួញឈើដ៏ល្បីក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង ខេត្តសៀមរាប មានឈ្មោះ ដូចជា៖ លោក រ៉ុម លោក ថី,លោក ជា,លោក ថេង ហើយ និង មានឈ្មួយឈើ ជាច្រើននាក់ទៀត។ ពាក់ព័ន្ធនិងបញ្ហានេះដែរនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក ភោគ វិរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើ មិនអាចសុំការបំភ្លឺបានទេដោយសារខលមិនចូល។ រីឯលោក សូរ ផល្លា និងលោក រិទ្ធ សារព័ត៌មានយើងក៏មិនទាន់ទទួលការបកស្រាយបំភ្លឺដូចគ្នា ដោយសារគ្មានលេខទូរស័ព្ទ។ ដូច្នេះមហាជន សូមអំពាវនាវដល់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដាក់អធិការកិច្ច ចុះស៊ើបអង្កេតករណីនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
798 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6110 នាក់
ខែនេះ :
21948 នាក់
3 ខែនេះ :
76567 នាក់
សរុប :
1660494 នាក់