ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបានខេត្តសៀមរាប ដាក់អធិការកិច្ច ចុះស៊ើបអង្កេត រឿងការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង អោយបានស៊ីជម្រៅផងទាន.!!!
Mon,07 June 2021 (Time 01:50 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 560នាក់)


ខេត្តសៀមរាប៖ បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្រុមមេឈ្មួញនៅតែបន្តធ្វើសកម្មភាពជាដឹកចេញជារៀងរាល់ថ្ងៃយប់ បើទោះបីក្រុមអ្នកសារព័ត៌មាន ខិតខំទៅប្រមាញ់ផ្តិតយករូបភាពធ្វើការផ្សព្វផ្សាយ ច្រើនលើក ច្រើនសារ ដើម្បីអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បានដឹង និង ចុះទៅបង្រ្កាប។ ទោះជាមានការចុះផ្សាយយ៉ាងណាក្តី គេនៅតែសង្កេតឃើញថា៖ នៅវេលាម៉ោង ០៣ យប់ ទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅតែមាន ក្រុមគោយន្តកន្ត្រៃជាច្រើន ធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាងគំហ៊ុក បានយ៉ាងរលូនដ៏ដែល ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ ដើម្បីយកទៅចែកចាយតាមដេប៉ូឈើ នានា ក្នុងស្រុកជីក្រែង និងបន្តចែកចាយនៅខេត្តសៀមរាប។ បើតាមប្រភព ច្បាស់ការណ៍មួយបានអោយដឹងយ៉ាងច្បាស់ថា៖ បទល្មើសព្រៃឈើក្នុងស្រុកជីក្រែង អាចធ្វើសកម្មភាពបានដោយរលូនជារៀងរាល់ថ្ងៃយប់នេះ គឺដោយសារមន្រ្តីជំនាញមួយចំនួន បានទទួលលាភសក្ការៈពីពួកក្រុមឈ្មួញទាំងនោះអស់ហើយ។ តាមប្រភពច្បាស់ការណ៍បន្ថែមថា៖ លោក សូរ ផល្លា នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានដាក់ក្មួយឈ្មោះ ក្តី ដើម្បីដើរប្រមូលលុយពីក្រុមបទល្មើសព្រៃឈើ។ រីឯ លោក ភោគ វិរៈ ដាក់លោក ម៉េត អោយដើរប្រមូលលុយពីក្រុមបទល្មើសព្រៃឈើ។ និងលោក រិទ្ធ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ដាក់លោក មី ដើរប្រមូលលុយពីក្រុមបទល្មើសព្រៃឈើ និងលោក វុធ នាយរងសង្កាត់ព្រៃឈើខ្វាវ ដើរប្រមូលលុយចូលហោប៉ៅ ខ្លួនឯង និងចែកគ្នីគ្នា ធ្វើមានធ្វើបាន ជាថ្នូរមិនបង្រ្កាប។ ប្រភពបន្ថែមទៀតថា៖៖ មេឈ្មួញឈើដ៏ល្បីឈ្មោះក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង ខេត្តសៀមរាប មានឈ្មោះ ដូចជា៖ លោក រ៉ុម លោក ថី,លោក ជា,លោក ថេង ហើយ និង មេឈ្មួយរកស៊ីឈើ ជាច្រើននាក់ទៀត។ ពាក់ព័ន្ធនិងរឿងក្រុមមេឈ្មួញធ្វើការដឹកជញ្ជូនឈើខាងលើ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមអ្នកសារព័ត៌មានយើង បាន ខលទៅ លោក ភោគ វិរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើ មិនអាចសុំការបំភ្លឺបានទេដោយសារខលមិនចូល។ រីឯ!លោក សូរ ផល្លា និងលោក រិទ្ធ សារព័ត៌មានយើងក៏មិនទាន់ទទួលការបកស្រាយបំភ្លឺដូចគ្នា ដោយសារគ្មានលេខទូរស័ព្ទរបស់លោកទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
815 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6127 នាក់
ខែនេះ :
21965 នាក់
3 ខែនេះ :
76584 នាក់
សរុប :
1660511 នាក់