ខេត្តត្បូងឃ្មុំ៖ ជាក់ស្តែងការដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទធ្យូង នៅច្រកដូនរ័ត្ន ស្រុកមេមត់ បានកម្រើកសារជាថ្មីនាពេលបច្ចុប្បន្ននេះ ដែលក្រុមអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានចុះថតផ្តិតយករូបភាពបាន និងធ្វើការចុះផ្សាយ ជាច្រើនលើកច្រើនសារ តែពុំឃើញមានសមត្ថកិច្ចណាមួយចុុះបង្រ្កាប ឬទប់ស្កាត់ឡើយ។ លោក នូ និច ប្រធានច្រកព្រំដែនដូនរ័ត្ន និង សមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅប៉ុស្តិ៍ស្នាក់ការ ច្រកដូនរ័ត្ន កំពុងមានឆន្ទៈ ក្នុងកិច្ចសហការគ្នាជិះសេះលែងដៃ នៅតែបណ្តោយអោយការនាំធ្យូងចេញទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃយប់ បានយ៉ាងរលូន ជាថ្នូរនិងលាភសក្ការៈ ចែកគ្នាធ្វើមានបាន ដោយមិនបង្ក្រាប។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះអោយដឹងថា៖ ការដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម តាមច្រកដូនរ័ត្នស្រុកមេមត់ ខេត្តត្បូងឃ្មុំ គែមានការដឹកជញ្ជូនជាប្រចាំ មានទាំងថ្ងៃ មានដឹកនៅពេលយប់ តែពុំដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយទៅបង្ក្រាប ឬទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋលើកឡើងថា៖ បើមន្ត្រីជំនាញប្រចាំការនៅច្រកដូនរ័ត្ន នៅតែបណ្តោយអោយក្រុមមេឈ្មួញទាំងនោះ ធ្វើការដឹកជញ្ជូនធ្យូង មានទាំងរថយន្ត តូច រថយន្ត សាំងយ៉ុង រថយន្តខ្នាតធំ ដឹកនាំចេញទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃយប់ មិនធ្វើការទប់ស្កាត់ និង បង្ក្រាបទេ ច្បាស់ជារលាយហិនហោចអស់ហើយព្រៃឈើដែលជម្រោគសតត្វព្រៃ នៅកម្ពុជាយើង។ ប្រភពពីពលរដ្ឋបានបញ្ជាក់ថា៖ នៅពេលដែរឃើញមានអ្នកព័ត៌មាន ចុះមកថតផ្សាយ ឬមានការរាយការណ៍ទៅដល់ថ្នាក់លើ ច្រកដូនរ័ត្ន នេះ ដឹងតែ ផ្អាកការដឹកជញ្ជូនធ្យូងរចេញទៅប្រទេសវៀតណាមមួយរយៈពេលខ្លី រួចក៏បន្តអោយមានដឹកធ្យូងចូលប្រទេសវៀតណាម វិញដ៏ដែលៗហ្នឹង.!។ ជុំវិញការដែរប្រធានច្រកដូនរ័ត្ន នាំគ្នាបណ្តោយអោយបទល្មើសផលអនុផលព្រៃឈើប្រភេទធ្យូង ដឹកចេញទៅវៀតណាម ជារៀងរាល់ថ្ងៃយប់ តើថ្នាក់លើដូចជា៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកបានជ្រាបព័ត៌មាននេះដែរ ឬ ទេ កន្លងមក?។ ប្រជាពលរដ្ឋសង្ឃឹមថា៖ ព័ត៌មាននេះ និងបានឮដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមានវិធានការទៅលើមន្ត្រីច្រកព្រំដែនកម្ពុជា វៀតណាមដូនរ័ត្ន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបណ្ដោយអោយបទល្មើសនាំធ្យូងចេញទៅប្រទេសវៀតណាម ជារាងរាល់ថ្ងៃយប់នេះផងទាន។ ជុំវិញនៃការចុះផ្សាយពាក់ព័ន្ធករណីខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿង ល្អ និង រឿងអាក្រក់ ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅនេះរិះគន់ក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ.! មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា