ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! លោក សាប់ យឿន ប្រធានច្រកទ្វាអត្តរជាតិជាំកំពុងឃុបឃិតបើកភ្លើងខៀវអោយក្រុមឈ្មួញនាំធ្យូងឆ្លងដែនទៅប្រទេសថៃក្នុងមួយថ្ងៃរាប់សិបរថយន្ត ជាថ្នូរមិនបង្ក្រាប់.!!!
Sun,11 July 2021 (Time 06:18 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 489នាក់)


ខេត្តឧត្ដរមានជ័យ៖ ព្រៃឈើវិនាសសកម្មកើនឡើងរាល់ថ្ងៃ ដោយសារតែពួកក្រុមឈ្មួញទុច្ចរិតប្រព្រឹត្តបទល្មើសរកស៊ីខុសច្បាប់ កំពុងបំផ្លិចបំផ្លាញធនធានធម្មជាតិទាំងតូចធំ ត្រូវបានរលាយរលុតគ្មានសេសសល់ ស្ទើរតែក្លាយទៅវាលរហោឋាន ក៏ព្រោះតែមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួនតូចក្នុងស្រុកខេត្តមិនព្រមអើពើរ និង យកចត្តិទុកដាក់ក្នុងការទប់សង្កាត់បង្រ្កាបបទល្មើសឡើយ គឺមានតែការឃុបឃិតបើកភ្លើងខៀវ និង អង្គុយចាំយកលុយពីក្រុមឈ្មួញដឹកជញ្ជូននធ្យូងតាមរថយន្ត ឆ្លងដែនចូលទៅប្រទេសថៃយ៉ាងអនាធិបតេយ្យដោយគ្មានមន្រ្តីឫស្ថាប័នពាក់ពន្ធ័ណាចេញមុខបង្រ្កាបសោះ។ រាល់ថ្ងៃគេសង្កេតឃើញថាបទល្មើសធ្យូងដឹកឆ្លង់ដែនខុសច្បាប់ កើនឡើងពេញបន្ទុកដោយក្រុមឈ្មួញសម្រុកដឹកជញ្ជូនចេញទៅប្រទេសជិតខាងយ៉ាងរលូន តាមច្រកទ្វាអត្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បែជាមន្រ្តីគ្រប់ស្ថាប័នពាក់ពន្ធ័មិនបង្រ្កាប រីឯលោក សាប់ យឿនប្រធានស្នាក់ការច្រកទ្វាជាអ្នកអង្គុយចាំរាប់ក្បាល់រថយន្ត រឿងលុយក្រោមតុលើតុតែប៉ុណ្ណោះ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារយើងក៏បានធ្វើការខលទៅ លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំដែរ លោកបានបញ្ជាក់ថាគ្មានបទល្មើសធ្យូងឆ្លងដែនខុសច្បាប់ ឆ្លងដែនចូលទៅប្រទេសថៃតាមច្រកមួយនេះទេ បើចង់ដឹងច្បាស់មកមើលមក​ លោកអង្គុយចាំរាល់ថ្ងៃមិនដែលឃើញសូម្បីតែរថយន្តដឹកធ្យូងមួយគ្រឿង។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ទៅនេះក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោនឬជាន់ពន្លិចអោយបុគ្គលរើសអើងឡើយ បើសារម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាការចុះផ្សាយមួយនេះ មិនមានភាពសុក្រិត្យ និងយុត្តិធម៌ទេនោះសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖Tell.092190098/0886606773៕ ដោយៈ លោក សួន​​​ ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2220 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7532 នាក់
ខែនេះ :
23370 នាក់
3 ខែនេះ :
77989 នាក់
សរុប :
1661916 នាក់