ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមឈ្មួញទុច្ចរិតដឹកជញ្ជូនបទល្មើសធ្យូងឆ្លងដែនទៅប្រទេសថៃកក្រើកទឹកកក្រើកដីបែរជាលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំថាគ្មានទេបទល្មើសធ្យូងឆ្លងដែន.???
Wed,14 July 2021 (Time 01:04 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 501នាក់)


ខេត្តឧត្ដរមានជ័យ៖ ជារឿង ហូសចិត្ត ហួសនិងថ្លែង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំ បានអះអាងប្រាប់ស្នាក់សារព័ត៌មានយើងថា៖ គ្មានទេក្រុមឈ្មួញរកស៊ីដឹកជញ្ជូនបទល្មើសធ្យូងឆ្លងដែនចូលតាមច្រកជាំរបស់លោក បើចង់ដឹងច្បាស់ឡើងមកមើលមក ព្រោះលោកអង្គុយនៅទីនេះរាល់ថ្ងៃអត់ឃើញសូម្បីតែរថយន្តដឹកធ្យូងមួយគ្រឿង។ ដើម្បីអោយព័ត៌មានមួយនេះជ្រាបកាន់តែច្បាស់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារយើងក៏បានចុះទៅយកព័ត៌មានដល់ចំណុច ច្រកទ្វាអត្តរជាតិជាំ ស្រុកអន្លង់វែង បន្ត ក៏បានឃើញសកម្មភាពក្រុមឈ្មួញកំពុងដឹកជញ្ជូានបទល្មើសធ្យូងឆ្លងដែនខុសច្បាប់តាមរថយន្តកាមរី តទ្រង់ ជាច្រើនគ្រឿង កំពុងដឹកធ្យូងសម្រុកចូលទៅប្រទេសថៃ បានយ៉ាងរលូនដ៏ដែរ ដែលច្រកទ្វាអត្តរជាតិជាំ នោះ មានទាំងមន្រ្តីពាក់ព័ន្ធជាច្រើនស្ថាប័ន នៅតាមកុងត្រូលជាអ្នកអមផ្លូវ នឹង ជាអ្នកបើកទ្វារអោយចូលផងដែរ។ បើយោងប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ និងប្រកាស់ដល់មន្រ្តីពាក់ពន្ធ័គ្រប់រូប នៅតាមច្រកនិមួយៗ មិនត្រូវយកខ្លួនបៀត ឫយកតួនាទីរបស់ខ្លួនទៅកាងបទល្មើសឡើយ។ តែដោយឡែកគេសង្កេតឃើញថា លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បែជាមានការឃុបឃិតនិងបើកភ្លើងខៀវអោយក្រុមឈ្មួញឧក្រិដ្ឋជនដឹកជញ្ជូនបទល្មើសឈើប្រភេទធ្យូងឆ្លងដែនចូលទៅប្រទេសជិតខាងជារៀងរាល់ថ្ងៃទៅវិញ។ នេះសបញ្ជាក់អោយឃើញថា៖ លោក សាប់ យឿន អាងខ្លួនមានតួនាទីជាប្រធានស្នាក់ការច្រកទ្វារអត្តរជាតិជាំ ហ៊ានផ្គើននិងមិនស្ដាប់សេចក្តីណែនាំ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច យ៉ាងគគ្លើន ពិតប្រាកដណាស់។ ប្រជាពលរដ្ឋសង្ឃឹមនឹងជឿជាក់ថា៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាគណៈបញ្ជាការឯកភាពខេត្តផងនោះ សូមមេត្តាចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យដាក់ការស៊ើបអង្កេតទៅលើ លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអត្តរជាតិជាំផងទាន ដែលសព្វថ្ងៃនេះ លោក សាប់ យឿន កំពុងឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃអោយក្រុមឈ្មួញឧក្រិដ្ឋជនសម្រុកដឹកជញ្ជូនបទល្មើសឈើប្រភេទធ្យូងឆ្លងដែនចូលទៅប្រទេសថៃ ព្រោះតែលាភសក្ការៈ ជាថ្នូរមិនបង្ក្រាប ចែកគ្នីគ្នាធ្វើមានបាន៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1410 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6722 នាក់
ខែនេះ :
22560 នាក់
3 ខែនេះ :
77179 នាក់
សរុប :
1661106 នាក់