ខេត្តឧត្ដរមានជ័យ ៖ កាលពីនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្តិតយករូបសកម្មភាពបទល្មើសធ្យូងឆ្លងដែនខុសច្បាប់ នាំចូលទៅទឹកដីថៃ រាប់សិបតោន ក្នុងមួយថ្ងៃៗ តាមច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលជំនាញរដ្ឋបាលព្រៃឈើ ក្នុងស្រុក ខេត្ត គ្មានចំណាត់ការ ទប់ស្កាត់ និង បង្ក្រាបសោះ ជាពិសេសលោក សាប់ យឿន ប្រធានស្នាក់ការច្រក នៅតែបើកដៃអោយធ្យូង លំហូរចូលជារៀងរាល់ថ្ងៃដ៏ដែរ ជាថ្នូរនិងលាភសក្ការៈ ចែកគ្នីគ្នាធ្វើមានបាន នារដូវកាលជំងឺកូវីដ-១៩ កំពុងរាតត្បាតរលកទីពីរយ៉ាងធ្ងន់ធ្ងរទូទាំងប្រទេសកម្ពុជា។ បើយោងទស្សនៈពីប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង បបានសម្តែងការហួសចិត្តជាខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដែលគ្មានចំណាត់ការទៅលើបទល្មេីសធ្យូងសោះឡើយ ជាពិសេសផ្នែកជំនាញរដ្ឋបាលព្រៃឈើ ដែលមួយថ្ងៃៗ រថយន្ដកែឆ្នៃមួយបាំងកន្លះ ដឹកជញ្ជូនធ្យូងដង្ហែជាជួរៗ ឆ្លងដែនចូលទៅស្រុកថៃ តាមច្រកទ្វារអន្តរជាតិជាំ បានដោយសុវត្ថិភាព។ បើយោងប្រភពសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតូចតាចដែរអត់លិឌបានអោយដឹងថា៖ ការចរាចរណ៍ឈើប្រភេទធ្យូងបានឆ្លងដែនតាមច្រកខាងលើនេះ កើតមានច្រើនឆ្នាំមកហើយ ហើយក៏មានមេឈ្មួញជាច្រើន បានប្រមូលទិញធ្យូងដឹកឆ្លងដែនទៅស្រុកថៃ មានជាច្រើននាក់ ក្នុងនោះក៏មានប្រពន្ធលោកធំម្នាក់ ជាអ្នកទិញធ្យូងផងដែរ និងមានស្ថាប័នពាក់ព័ន្ធជាច្រើនអង្គភាពទៀតដែរ ដេកចាំទទួលផល។ ប្រភពពីប្រជាពលរដ្ឋបាននាំគ្នារិះគន់យ៉ាងចាស់ដៃថា៖ ការចរាចរណ៍ធ្យូងឆ្លងដែនដ៏ច្រើនលើសលុប ក្នុងមួយថ្ងៃៗ ទៅស្រុកថៃ វាជាហានិភ័យ ធ្វើឲ្យវិនាសសកម្មព្រៃឈើទាំងតូចទាំងធំ ទីបំផុត ដែលអាជ្ញាធរមានសមត្ថកិច្ចជំនាញ មើលរំលង ដោយសារតែត្រូវថ្នាំសណ្តំពីក្រុមមេឈ្មួញអស់់ហើយ ជាពិសេស សង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ផ្នែករដ្ឋបាលព្រៃឈើ អន្លង់វែង ខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ និងមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ បើគ្មានចំណាត់ការ ហើយថ្នាក់លើមិនអើពើទៀតនោះ សម្បត្តិធនធានព្រៃឈើនឹងរលាយរលត់ជាក់ជាមិនខាននាពេលខាងមុខ។ ជុំវិញករណីខាងលើ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ទេសរដ្ឋមន្ដ្រី វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម និង លោក អូ ម៉ាលិស្ស ប្រតិភូទទួលបន្ទុក គួរតែមានវិធានការទៅលើបញ្ហានេះផងទាន! មិនគួរបណ្ដែតបណ្ដោយអោយកើតមានបទល្មើសឈើប្រភេទធ្យូងនាំចេញទៅក្រៅស្រុកយ៉ាងអនាធិប្បតេយ្យតទៅទៀតទេ។ ពាក់ព័ន្ធករណីនេះ លោក អ៊ឹម សាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ បានអោយដឹងតាមទូរសព្ទ័ថា លោកមានវិធានការរហូត គឺអោយខាងសង្កាត់ និង នាយផ្នែកនៅមូលដ្ឋានធ្វើកិច្ចការងារហ្នឹង! លោកបានបន្តថាតែបើនៅនិងច្រកទ្វារវាផុតដែនសមត្ថកិច្ចលោកហើយ។ ចំណែក លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ក្រុមការងារយើងខ្ញុំមិនទាន់សុំការបំភ្លឺបានទេព្រោះទូរសព្ទ័ចូលហើយគ្មានអ្នកទទួល៕ ដោយ: លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា