ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទម្រាំតែ! លោក ហ៊ុយ ទូច សហការជាមួយសមត្ថកិច្ចជំនាញ ចុះបង្ក្រាបគ្រឿងក្នុងជ្រូកខូចគុណភាពបានជិត១០តោន នៅក្រុងប៉ោយប៉ែត ដែលដឹកមកពីប្រទេសថៃ តើប្រជាពលរដ្ឋទិញយកទៅបរិភោគ មិនដឹងប៉ះពាល់សុខភាពអស់ប៉ុន្មាននាក់ទេ.???
Fri,16 July 2021 (Time 12:11 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 571នាក់)


ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីប្រជាពលរដ្ឋឃើញចំណាត់ការរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការចុះបង្ក្រាបទីតាំងស្តុកទំនិញខូចគុណភាព គ្រឿងក្នុងជ្រូក និង ទំនិញជាច្រើនមុខទៀត ដែលដឹកមកពីប្រទេសថៃ ចូលមកក្រុងប៉ោយប៉ែត បាននាំគ្នាអបអរសារទរផងដែរ។ ដោយឡែក៖ បើយោងប្រភពពីមហាជនជាច្រើនដែលរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានខ្សឹបខ្សៀវគ្នានៅតាមរាន ការហ្វេ រិះគន់ដល់មន្ត្រីជំនាញដែរចុះបង្ក្រាបថា៖ ខ្វះអីគ្រឿងក្នុងជ្រូក.សាច់ម៉ាន់មីន.ឆ្អឹងមាន់.ក្បាល់ត្រីចាបស របស់ថៃ មានលក់នៅក្នុងផ្សារត្រី.ផ្សារថ្មីប៉ោយប៉ែត.ផ្សារសមាគម៍ដីថ្មី.ផ្សារកណ្តាល.ឃើញមានលក់រាប់ឆ្នាំមកហើយ ក៏ប៉ុន្តែ! មិនដែរឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបសោះ សង្ស័យបានទទួលលុយខែពីអាជីវករលក់ទំនិញខុសច្បាប់ទាំងនោះអស់ហើយ។ ហើយការបង្ក្រាបទ្រង់ទ្រាយធំនេះ សង្ស័យក្រុមមេឈ្មួញ ខានបង់លុយអោយជាច្រើនខែហើយមើលទៅ ទើបនាំគ្នាចុះធ្វើការបង្រាប បានទាំងទំនិញ បានទាំងមេឈ្មួញ ហើយក៏ចំណេញរបាយការណ៍ជូនដល់មេលើផងដែរ ព្រោះខានបង្ក្រាបយូរហើយ។ សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុយ ទូច ប្រធានការរិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ នឹង នេសាទ បានដឹកនាំ មន្ត្រីក្រោមឱវាទ លួចឆ្មក់ចុះបង្ក្រាបដល់ទីតាំងកំពុងផ្ទេរទំនិញ និងដោយមានកិច្ចសហការជាមួយ លោក ម៉េង មុនីរក្ស នាយសង្កាត់រដ្ឋបាលជលផលប៉ោយប៉ែត និង លោកវរសេនីយ៍ទោ រស់ អៀម នាយការិល័យស្ដីទី សេដ្ឋកិច្ចខេត្ត.លោកវរសេនីយ៍ត្រី បាញ់ សេង នាយផ្នែកសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ឈានដល់ការឆែកឆេរ ក្នុងនោះបានរកឃើញទំនិញខុសច្បាប់ជាច្រើនមុខ និងទំនិញខូចគុណភាព ដែរឈ្មួញលួចបង្កប់ក្រោមទំនិញមួយចំនួន និង ត្រី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើយោងប្រភពពីសមត្ថកិច្ចជំនាញបានអោយដឹងថា៖ ទំនិញដែរខូចគុណភាព កម្លាំងសហការបានដកហូតបានសរុប ៩,១៥៨ គីឡូក្រាម រួមមាន៖ ទី១-កេសសាច់ជ្រូក ចំនួន ៥៤ កេស ៣៤០២គីឡូក្រាម។ ទី២-កេសជ្រូកកណ្ដុល ៤ កេស= ២៥២ គីឡូក្តាម។ ទី៣- ១០៤ ការ៉ុង ប្រភេទ សាច់ និង គ្រឿងក្នុង(ក្បាល, ថ្លើម, ពោះវៀន, អណ្តាត, បេះដូង សាច់, សាច់ជ្រូកកិន-ចិញ្រ្ចាំ) សរុប= ៥៣០៤គីឡូក្រាម។ទី៤ -ក្បាលត្រីចាបស ចំនួន ២០០ គីឡូក្រាម។ ប្រភពបានបន្តថា៖ ទំនិញខុសច្បាប់ទាំងនោះត្រូវបានគេស្គាល់ដែលមានឈ្មោះ លោក ឡៃ ឡាយ.លោក កៅ ជាអ្នករត់ការនិងដើរផ្លូវដោយមានខ្នងបង្អែក ជ្រកកោន ក្រោមក្រុមហ៊ុន របស់លោកវរសេនីយ៍ទោ តាំង កុកឆាយ ដែរមានតួនាទីជាមេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧។ ដោយមានការនាំទំនិញខុសច្បាប់ និង គ្រឿងក្នុងជ្រូក វេចខ្ចប់មិនបានត្រឹមត្រូវ ខូចគុណភាព មកពីប្រទេសថៃ ចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ និងនៅតាមទីផ្សារនានានៅក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ថា៖ ទំនិញដែលមន្ត្រីជំនាញដកហូតបានទាំងប៉ុន្មាន ត្រូវបានយកទៅដុតកម្ទេចចោល នៅល្ងាចថ្ងៃដដែល ចំណែកម្ចាស់ទំនិញ និងអ្នកពាក់ព័ន្ធ មន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធីបន្ត៕ ដោយៈ លោក ធូ លំអង អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1902 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7214 នាក់
ខែនេះ :
23052 នាក់
3 ខែនេះ :
77671 នាក់
សរុប :
1661598 នាក់