ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីប្រកាសចូលបំពេញការងារជាអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានតែងតាំង លោកស្រី មិន ធារី ជំនួស ឯកឧត្តម វ៉ាត ប៉ារ៉ានីន ដែលត្រូវទៅបំម្រើការងារនៅក្រសួងមហាផ្ទៃ...
Fri,16 July 2021 (Time 12:40 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 448នាក់)


ខេត្តឧត្តមានជ័យ៖ ពិធីប្រកាសសាលាខេត្តឧត្តរមានជ័យ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ មួយរូប តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៣១២ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ សម្រេច​ ផ្ទេរភារកិច្ច លោក វ៉ាត ប៉ារ៉ានីន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អោយមកប្រើការងារនៅទីស្តីក្រសួងមហាផ្ទៃ។ តែងតាំងលោកស្រី មិន ធារី ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ នាយករងរដ្ឋបាលខេត្តឧត្តរមានជ័យ អោយមកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួសវិញ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ១រូបនេះ សង្ឃឹមថា និង បន្តអនុវត្តបំពេញភារកិច្ច សិក្សាស្រាវជ្រាវស្វែងយល់បន្តចូលរួមទាំងការគ្រប់គ្រងអភិវឌ្ឍខេត្តឧត្តរមានជ័យ បង្កើត បាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត និងបន្តសហការការពារសុខសន្តិភាព ស្របតាម គោលនយោបាយបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ រក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព បង្កឱកាសការអភិវឌ្ឍរយៈពេលវែង ទាមទារអោយមានភាពទាក់ទាញ ផ្តោតលើធនធានធម្មជាតិ សិក្សាបញ្ចៀសផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់អោយនៅកម្រិតទាបបំផុត និងត្រៀមរៀបចំ ត្រៀមបង្ការការខ្វះខាតជូនប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបន្ថែមទៀតថា៖ ចំពោះវត្តមានរបស់លោកស្រីអភិបាលរង ដែលប្រកាសបំពេញតួនាទីជាអភិបាលរងខេត្តឧត្តរមានជ័យ ដើម្បីបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខអោយបានល្អប្រសើរ រួមសាមគ្គី ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យ ក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន ត្រៀម លក្ខណៈអប់រំបណ្ដុះបណ្ដាលសមត្ថភាព កសាងធនធានមនុស្សសម្រាប់បន្តវេនក្នុងពេលអនាគត ។ ជាមួយគ្នានោះដែរ លោកស្រី មិន ធារី បានឡើងផ្តាច់ជ្ញាចិត្តគោរពរដ្ឋធម្មនុញ និងរាជរដ្ឋាភិបាល ចូលរួមអនុវត្តនូវគោលនយោបាយ ដើម្បីកំណើនការងារ ខិតខំបំពេញភារកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងជាសេនាធិការបម្រើសេវារបស់រដ្ឋបាលខេត្ត រក្សាសាមគ្គីភាពផ្ទៃក្នុង និងតាមមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2179 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7491 នាក់
ខែនេះ :
23329 នាក់
3 ខែនេះ :
77948 នាក់
សរុប :
1661875 នាក់