ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការ រងខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ យកទៅចែកជូនកងកម្លាំង៣គោលដៅក្នុង...
Fri,16 July 2021 (Time 02:20 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 503នាក់)


ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២១ នៅវិទ្យាលយ័១០មករា១៩៧៩ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ភរិយា ព្រមទាំងក្រុមការងារមនុស្សធម៌ បាននាំយកអំណោយសប្បុរសជនចំនួន ១១ គ្រួសារ មានទឹកសុទ្ធចំនួន១០០ កេះ អាល់កុល៥កាន និង ម៉ាស់៣កេះធំ ទៅចែកជូនដល់កងកម្លាំងដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការការពារមណ្ឌលព្យាបាលនិងទីកន្លែងចត្តាឡីស័ក្តិដែលមានការខ្វះខាត។ អំណោយដែលចែកជូនគោលដៅ៣រួមមាន៖ ទី១-នៅក្នុងបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ទឹកសុទ្ធ៣៥កេះ អាល់កុល២កាន ម៉ាស់ ១កេះធំ។ ទី២-នៅសាលាអនុ វិទ្យាល័យក្របីរៀល ទឹកសុទ្ធ ៣០កេះ អាល់កុល១កាន ម៉ាស់១កេះធំ។ ទី៣-គោលដៅត្រៀមអត្តរាគមន៍ ទឹកសុទ្ធ៣៥កេះ អាកុល២កាន ម៉ាស់១កេះធំ។ ក្នុងនេះផងដែរលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប បានផ្តាំផ្ញើដល់កងកម្លាំង អោយយកចិត្តទុកដាក់ក្នុងការពារឈរលើស្មារតីទទួលខុសត្រូវចំពោះភារកិច្ចនេះ និង ការពារខ្លួន អោយមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានជូនពរដល់កងកម្លាំងនិងសប្បុរសជនទាំងអស់ សូមអោយចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ចង្រៃ សូមមានសុខភាពល្អ គ្រប់ក្រុមគ្រួសារ កុំបីខាន៕ ដោយៈ លោក ថោង វណ្ណរី គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostbews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2284 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7596 នាក់
ខែនេះ :
23434 នាក់
3 ខែនេះ :
78053 នាក់
សរុប :
1661980 នាក់