រាជាភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទេសរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតមាន ៖ ប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)” ។ ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ឯកឧត្តម Nogami Kotaro មានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសលើសកលលោក និងពិសេសជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាដើមហេតុធ្វើអោយប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ ដែលយើងកំពុងប្រឈម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនក្នុងកិច្ចប្រជុំយ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមនេះមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ អោយប្រទេសទាំងអស់ក្នុងសកលលោក ងាកមកយកចិត្តទុកដាក់មកលើប្រទេសកសិកម្ម ជាពិសេសប្រទេសក្នុងតំបន់ ខ្យល់មូសុង ព្រោះថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសសមាជិកអាស៊ាន។ ហេតុដូច្នេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មជាមួយប្រទេសសមាជិក ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងការជួយដល់ប្រទេសដែលពឹងផ្អែកលើផលិតកម្មកសិកម្មជាចំបង ទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេសកសិកម្មទំនើប។ ឯកឧត្តមទេសរដ្ឋមន្ត្រី វេង សាខុន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម Nogami Kotaro ដែល ជាអ្នកផ្តួចផ្តើមរៀបចំសេចក្តីថ្លែងការណ៍រួមនេះឡើង។ សម្រាប់ជំហររបស់ភាគីកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជា សូមគាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុង ព្រោះសេចក្តីថ្លែងការណ៍រួមនេះស្របទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឆ្នាំ ២០៣០ ដែលបានដាក់ចេញនូវគោលនយោបាយ ៖ ១- ជំរុញផលិតកម្មកសិកម្ម ២- បង្កើនប្រសិទ្ធភាព និងមានភាពប្រកួត ប្រជែង ៣- ការបង្កើនផលិតកម្មកសិកម្មដោយគិតគូរដល់និរន្តរភាពបរិស្ថាន។ ដោយឡែក ឯកឧត្តមទេសរដ្ឋមន្រ្តីក្រសួងកសិកម្មដែលបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះ ក៏បានសម្តែងនូវឆន្ទ:គាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះផងដែរ។ មុននិងទីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី Nogami Kotaro ក៏បានបញ្ជាក់ផងដែរថា លោកនឹងថ្លែងសេចក្តីថ្លែងការណ៍រួមស្តីពី “និរន្តរភាពផលិតកសិកម្ម និងប្រព័ន្ធស្បៀងអាហារ” នេះនៅក្នុងកិច្ចប្រជុំត្រៀមមហាសន្និបាតកំពូលពិភពលោក (Pre-Summit on Food System) នៅក្នុងខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងរ៉ូម ប្រទេសអុីតាលី៕ ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា