ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនៃការិយាល័យនគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរះនគរបាលការពារព្រំដែនគោក ចំនួន០២គឺវរៈ វរៈ ៨៩១ និង៩១១ នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ លើកម្លាំងកម្លាំងចំនួន២៨ ០នាក់ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ លទ្ធផលតេស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរះ ៨៩១ ក្នុងចំណោមកម្លាំង ១៦៤ នាក់ មានវិជ្ជមានជម្ងឺកូវីត០៨នាក់ និង វរៈ៩១១ ក្នុងចំណោម ១១៦ នាក់ មានវិជ្ជមានចំនួន០១នាក់ សរុបទាំង០៩នាក់ បច្ចប្បុន្នពួកគេត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល។ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជម្រុញអោយកម្លាំងនគរបាលតាមព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព និងបន្តអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាលឲ្យបានល្អ គឺកុំភ្លេច ៣កុំ ៣ការពារ។ ចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយជាមួយកម្លាំងមានវិជ្ជាកូវីដ សូមប្រញ៉ាប់មកធ្វើតេស្តរកមេរោគ និង ត្រូវនៅដាច់ដោយឡែកពីគេសិន ជៀសវាងមានការឆ្លងកាត់តែខ្លាំងជាងមុន៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា