ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានកងវិស្វកម្ម តេជោហ៊ុនសែនសៀមរាប បន្តការសាងសង់មណ្ឌលចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនដោយភាពទទួលខុសតាមបទបញ្ជាដោយមិនរាថយ..
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មាការសាងសង់នៃគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញចុះមកពិនិត្យទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលកម្រិតស្រាល ទុកសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែរវិលត្រឡប់មកពីក្រៅប្រទេសបន្ថែមទៀត នៅចំណុចទីតាំងផ្សារចំការតាដោក របស់ លោក អុឹង វណ្ណម៉ៅ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៕