ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត.លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក និងក្រុមការងារថ្នាក់ខេត្ត.ថ្នាក់ស្រុក បានចុះជួយឃុំនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមមាន៖ អង្ករ ៤៥០ គីឡូក្រាម,ទឹកសុីអុីវ ០៩យួរ,ត្រី ខ ០៩យួរ,មី ០៩កេសតូច,ទឹកត្រី ០៩យួរ,ទឹកសុទ្ធ ៣៦យួរ,ទឹកក្រូច ០៩យួរ និងថវិកា ចំនួន ៤៥០.០០០ រៀល (សែសុិបប្រាំមុឺនរៀល) ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែរជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃចំនួន ០៩ គ្រួសារ ក្នុងឃុំផ្គាំ ស្រុកស្វាយចេក។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្្ឋទាំងអស់ ប្រកាន់ភ្ជាប់នូវ (៣ការពារ ៣ កុំ) និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត-១៩ ( Covid-19) ។ ក្នុងនោះប្រជាពលរដ្ឋចំនួន ០៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម.ទឹកសុីអុីវ០១យួរ.ត្រី ខ ០១យួរ.មី០១កេស.ទឹកត្រី០១យួរ.ទឹកសុទ្ធ.០៤ យួរ.ទឹកក្រូច០១យួរ.ថវិកា ចំនួន៥ ម៉ឺនរៀល៕ ដោយៈ លោក ស៊ុយ វុទ្ធី គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា