ខេត្តបន្ទាយមានជ័យ៖ បុរសពិការជើងម្នាក់អាយុវ័យ ៥២ ឆ្នាំ ដែលជាពលករត្រឡប់មកពីធ្វើការនៅប្រទេសថៃ ពីនាក់ប្តីប្រពន្ធ ចេញមកតាមច្រកអូរបីជាន់ ពេលកំពុងតម្រង់ជួរពិនិត្យកម្តៅនិងសំណាក ស្រាប់តែប្រកាច់ស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អើលដល់ពលករជាច្រើនទៀតដែលរួមដំណើរជាមួយគ្នា នៅវេលាម៉ោង០៩ និង ១០នាទី ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះបើយោងប្រភពពីសមត្ថកិច្ចជំនាញប្រចាំការនៅច្រកនោះ។ បើយោងប្រភពរាយការណ៍មកអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ សៀន ខុម ភេទប្រុស អាយុ៥២ឆ្នាំ (ពិការជើងទាំងសងខាងនិងគោមខ្នង) រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកប្រពន្ធមានឈ្មោះ យិន រ៉ាន់ អាយុ៥៦ឆ្នាំ ភេទស្រី រស់នៅភូមិឃុំជាមួយ។ ហើយគាត់ទាំងពីរនាក់ប្តីប្រពន្ធបានទៅធ្វើការនៅប្រទេសថៃអស់រយៈពេល២ឆ្នាំ នៅក្នុងខេត្តផាធុមថានី។ បើយោងប្រភពពី សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានអោដឹងថា៖ មូលហេតុដំបូង បុរសពិការជើងខាងលើ គាត់មានអាការ:ហត់ខ្លាំងបណ្តាលអោយស្លាប់ភ្លាមនៅកន្លែងក្រុមការងារចម្រុះច្រកអូរបីជាន់តែម្តង ដោយការយកសំណាកធ្វើតេស្តរហ័យ គឺវិជ្ជមានកូវីដ-១៩ ទាំង២នាក់ប្តីប្រពន្ធ។ បច្ចុប្បន្នៈ សពត្រូវបានរថយន្តពេទ្យដឹកយកទៅភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដើម្បីបូជាផងដែរ៕ ដោយៈ លោក រឿន សុខា ចំនួនការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា