ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ ដឹកនាំកម្លាំងសហកាជាមួយកម្លាំងយោធាលេខ៥១ ចុះល្បាតឃាត់ខ្លួនជនស័ង្សយបានចំនួន០២នាក់ ជូនមនុស្សឆ្លងដែន នៅចំណុចអូរព្រំដែនកម្ពុជា-ថៃ.!!!
Sat,24 July 2021 (Time 03:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 484នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយយោងនិងទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាករវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ ដឹកនាំកម្លាំង សហកាជាមួយកំលាំងយោធាកងពលលេខ៥១ ចុះល្បាតឈានដល់ការឃាត់ខ្លួនជនស័ង្សយបានចំនួន០២នាក់ ដែលជាមុខសញ្ញាចាស់ ជូនមនុស្សលួចឆ្លងដែន នៅចំណុចខាងមុខកាស៊ីណូ DNA ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៤និង២៥នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។ លោក ពុធ ដា នាយរងប៉ុស្តិ៍បឹងសាគូបានអោយដឹងថា៖ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ៖ ទី១-ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ២៩ឆ្នាំ (សង្ស័យមេខ្យល់) រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទី២-ឈ្មោះ សាន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ (សង្ស័យមេខ្យល់) រស់នៅភូមិ/ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូ បានសួរនាំហើយ និង ត្រួតពិនិត្យឃើញមាន: ទូរស័ព្ទដៃ០១គ្រឿង មានសារជាសម្លេងឆ្លើយឆ្លងគ្នាចាំទទួលមនុស្សនៅខាងក្រោយផ្សារឡុងក្លឿ(ប្រទេសថៃ) និងចំនួនម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ។ លោកបន្តថា៖ ដោយយោងតាមបញ្ជារបស់លោកមេបញ្ជាការរងទទួលទិសអោយនាំជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង បញ្ជូនទៅទីបញ្ជាការវរសេនាតូចលេខ៩១១ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធីបន្តផងដែរ៕ ដោយៈ លោក ហ៊ីម ឯល ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2244 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7556 នាក់
ខែនេះ :
23394 នាក់
3 ខែនេះ :
78013 នាក់
សរុប :
1661940 នាក់