ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំយកទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុក្ខារាមគោកព្រិច ស្រុកអូរជ្រៅ...
Sat,24 July 2021 (Time 04:31 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 474នាក់)


ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អអភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយ​លោក​ លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត.លោកប្រធានក្រុមប្រឹក្សាស្រុក.លោកអភិបាលរងស្រុក.និង ក្រុមការងារ​ បានអញ្ជើញនាំយកទៀនព្រះវស្សា​ ទេយ្យវត្ថុ​ គ្រឿងឧបភោគបរិភោគ​ រួមនិងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅវត្តសុក្ខារាមគោកព្រិច ស្ថិតភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ននាឱកាសពិធីបុណ្យចូលព្រះវស្សា តាមប្រពៃណីជាតិ និងសាសនា នៅថ្ងៃសៅរ៍៍ ១៥កើត​ ខែទុតិយាសាឌ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ​២០២១​។ ចំពោះទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃគង់នៅវត្តខាងលេី រួមមាន​៖​ ទៀនវស្សា​១គូ​,​ សាដក១គូ,​ អង្ករ​១០០គីឡូក្រាម​,​ មមី៥កេស, ត្រីខ​៥កេះធំ,​ទឹកស៊ីអ៉ីវ​ ទឹកត្រី​១០យួរ,ទទឹកសុទ្ធ៥កេស,​ម៉ាស់២០ប្រអប់​ រួមនឹងបច្ច័យ​បួនព្រះសង្ឃ១១អង្គ ក្នុងមួយព្រះអង្គ១០ម៉ឺនរៀល នឹងបច្ច័យកសាងព្រះវិហារ ២០០០ ដុល្លារ សហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ឯកឧត្តម អ៊ុំ រាត្រី បាន មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ និងព្រះសង្ឃបានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត អោយប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះទេ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សា យកមកវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្ត ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩ នោះទេ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តអោយបានល្អតាមអនុសាសន៍ដ៏ខ្ពង់ខ្ពសើរបស់សម្តេចតេជោ ហ៊ុន សែន គឺ៖ {៣កុំ និង ៣ការពារ}៕ ដោយៈ លោក វ័ន ប៊ុនរើន ចំនួនការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostbews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1794 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7106 នាក់
ខែនេះ :
22944 នាក់
3 ខែនេះ :
77563 នាក់
សរុប :
1661490 នាក់