ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោក រែម វីរៈ អនុប្រធានក្រុមការងារគណបក្សមូលដ្ឋានខ ២៧ ជាប្រធានក្រុមការងារចុះជួយឃុំស្វាយចេក តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាឱកាសប្រារព្ធពិធីបុណ្យដង្ហែទៀនព្រះវស្សា បានដឹកនាំក្រុមការងារ នាំយកបច្ច័យទៅប្រគេនព្រះសង្ឃដែលគង់ព្រះវស្សាក្នុងកាលត្រីមាសក្នុងពុទ្ធសីម៉ាចំនួន០៦វត្ត ក្នុងឃុំស្វាយចេក តាមរយៈមេភូមិ។ ក្នុងចំណោមវត្តទាំង៦ ប្រគេន ព្រះសង្ឃវត្តស្វាយចេក៖ បច្ច័យ០១លាន១៦ម៉ឺនរៀល,ទឹកត្រី១០យួរ,ទឹកស៊ីអ៊ីវ១០យួរ,ទឹកសុទ្ធ១០យួរ។ និងប្រាំវត្តទៀត ក្នុងមួយវត្ត បច្ច័យចំនួន ៣០ ម៉ឺនរៀល ផងដែរ។ ឆ្លៀតក្នុងឱកាសបុណ្យដង្ហែទៀនព្រះវស្សានេះផងដែរ លោក រែម វីរៈ តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានក្រុមការងារគណបក្សមូលដ្ឋាន ខ២៧ លោកក៏បានពាំនាំការនូវពាក្យផ្តាំផ្ញើនិងសួរសុខទុក្ខដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមកំុមានការធ្វេសប្រហែស ភ្លេចខ្លួន ក្នុងការការពារ ពីជំងឺកូវីដ-១៩ នោះទេ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍អោយបានខ្ជប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តអោយបានល្អតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ៖ {៣កុំ និង ៣ការពារ}៕ ដោយៈ លោក ភូ សោភ័ណ ប្រធានរដ្ឋបាល គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostbews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា