ក្រុងប៉ោយប៉ែត៖ ដោយមានភាពជឿរទុកចិត្ត លើរដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់ លោក គាត ហ៊ុល ក្នុងការងារមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងសម័យការរីករាលដាលនៃ ជំងឺឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង ម្ចាស់ភោជនីយដ្ឋាន មេម៉ូរី កាហ្វេ ( MEMORY COFFEE ) រួមជាមួយក្រុមមិត្តភក្តិដែរបានគៀងគរសប្បុរសធម៌ ចូលរួមគ្នាទិញអង្ករ ចំនួន១០តោន(មួយម៉ឺនគីឡូក្រាម) ភួយ ១០០ និងទឹកពិសារដបចំនួន៥០យួរ មកប្រគល់ជូនដល់រដ្ឋបាលក្រុងដើម្បីបម្រើការងារ មនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងរដូវកាលកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ នៅព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ឈ្មោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមានដូចខាងក្រោម៖ ១.លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង អង្ករ១តោន។ ២.លោក កែរ អមតៈ និង លោកស្រី ចាន់ ណារី អង្ករ១តោន។ ៣.លោក សុីម វុធ្ធី និង លោកស្រី យ៉ាន់ លាភ អង្ករ១តោន ។ ៤.លោក សៀង សុភារ័ត្ន និង លោកស្រី ពេជ្យ ចិន្ដា អង្ករ ១តោន។ ៥.លោក តាំង វណ្ណឌី និង លោកស្រី វ៉ា ស្រីរ័ត្ន អង្ករ ២តោន។ ៦.លោក លឹម ប៊ុនសុង និង លោកស្រី ម៉ៅ គឹមសៀង អង្ករ២តោន. ៧.លោក ប៊ុន រិទ្ធីជ័យ និង លោកស្រី ប៊ូ ចាន់នី អង្ករ២តោន។ ៨.ក្រុមគ្រួសារ លោក តាំង វ៉ាន់ឌី ភួយចំនួន១០០ និងទឹកពិសារដប ចំនួន៥០យួរ។ ឆ្លៀតក្នុងឱកាសនេះ លោក គាត់ ហ៊ុល តំណាងអោយ ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមគ្រួសារ លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង រួមនិងសប្បុរសជន ដែរមានទឹកចិត្តបរិច្ចាគ ក្នុងការបានចូលរួមចំណែកមនុស្សធម៌ សូមសប្បុរសជនទាំងអស់ ជួបតែ ពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា