រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់មន្រ្តីជំនាញ និង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានវិជ្ជាជីវៈត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រព័ន្ធជាលក្ខណៈ Hybrid និងតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។ ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា៖ ការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពសារព័ត៌មាននេះ ត្រូវបង្កើតគណៈកម្មការមួយ ដែលមានការចូលរួមពីតំណាងក្រសួងព័ត៌មាន និងតំណាងសមាគមសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធ្វើការពិនិត្យវាយតម្លៃអំពីក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ទន្ទឹមនេះ ធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពសារព័ត៌មាន អោយបានយល់កាន់តែច្បាស់ពីក្រមសីលធម៌ និងវិជ្ជាជីវៈច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ទាំងជាតិ និងអន្តរជាតិ ដែលមានជាធរមាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅ ប្រកបទៅដោយវិជ្ជាជីវៈត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់គណៈកម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសិក្ខាសាលា ស្តីអំពីរបៀបផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្ត រាជធានី ទាំង ២៥ តាមរយៈបទពិសោធន៍ ដែលទទួលបាន កាលពីសិក្ខាសាលាកន្លងមកនេះ ជាមួយទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Sputnik សហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ”។ លើសពីនេះទៀតគណៈកម្មការ ក៏ត្រូវពិភាក្សាការងារសមភាគីចិន ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារ ក្នុងការត្រៀមរៀបចំវេទិកាស្តីពី ធុរៈកិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើចុងឆ្នាំ២០២១នេះ តែដោយសារបញ្ហានៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ គឺគម្រោងការងារនេះនៅមិនទាន់ច្បាស់លាស់ ក៏ត្រូវពិនិត្យលទ្ធភាព ជាមួយភាគីចិន ថាតើអាចរៀបចំវេទិកា នេះបានដោយរបៀបណា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរសម្របសម្រួលរាជធានីខេត្ត នៃក្រសួងព័ត៌មាន ធ្វើការណែនាំដល់មន្ទីរព័ត៌មានខេត្តរាជធានីផ្តល់មកនូវរាល់រូបភាពល្អៗ ប្រចាំសប្តាហ៍ និងអត្ថបទមកកាន់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ដើម្បីចុះផ្សាយ ពិសេសរូបភាព សត្វកម្រ ដែលមាននៅក្នុងប្រទេសកម្ពុជា យកមកផ្សព្វផ្សាយអោយបានទូលំទូលាយ ជូនដល់សាធារណជន និងបរទេស អោយបានដឹងថា សត្វកម្រទាំងនេះ មាននៅក្នុងប្រទេសកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា