ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រទេសកម្ពុជាយើង បន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រនៅលើពិភពលោក ដែលមានវត្តមាននៅតំបន់ការពារធម្មជាតិ...
Mon,26 July 2021 (Time 10:09 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 456នាក់)


ប្រភេទសត្វជ្រូក ពោន ឬ ជ្រូក ព្រុល ដែលជាប្រភេទសត្វ ស្ថិតក្នុងក្រុមមានដោយកម្រ ក្នុងបញ្ជីក្រហម IUCN ថា៖ ជាប្រភេទ ងាយរងគ្រោះបន្ត ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វ ដំរី.ខ្ទីង.ទន្សោង ឈ្លូសយក្ស.ខ្លារខិន.ខ្លាពពក ជាដើម។ ប្រទេសកម្ពុជាយើង ដែលត្រូវបានពិភពលោកទទួលស្គាល់ថា៖ ជាប្រទេសដែល សម្បូរណ៍ ដោយជីវៈចម្រុះ ក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទ ដែលរួមមានរុក្ខជាតិប្រមាណ ២៣០០ ប្រភេទ និងប្រភេទសត្វដូចជា ថនិក​សត្វ ១២៣ ប្រភេទ សត្វស្លាបប្រមាណ ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ និងថលជ​លិក ៦៣ ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទសត្វជ្រូក ពោន ឬ ជ្រូក ព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាយើងតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ គឺជាមោទកភាពរបស់កម្ពុជា និងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៍ដោយធនធានជីវៈចម្រុះ។ ឯកឧត្តមបានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជា មានឱកាសគ្រប់គ្រាន់ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការ ការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី​៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែកក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។ លក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនព ២ ទៅ ៣ ក្បាល។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា មិនមានការសិក្សាអោយបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោកនិងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោន មាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោន ក៏មានផងដែរនៅប្រទេសចិន.កម្ពុជា.ភូមា.វៀតណាម និងកោះស៊ូមាត្រាប្រទេស​ឥណ្ឌូនេស៊ី។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជ្រូកពោន បច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួន មានជឿថាខ្លាញ់ជ្រូកពោន អាចយកទៅធ្វើថ្នាំបុរាណជាដើម។ គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោន ឬជ្រូកព្រុល មួយក្បាល។ វាត្រូវបានជាប់នៅក្នុងអន្ទាក់ ប៉ុន្តែសំណាងល្អដែលមន្ត្រីឧទ្យានុរក្សឃើញទាន់ពេល ហើយក៏បានដោះអន្ទាក់ចេញដើម្បីអោយវាមានសេរីភាពវិញ។ សត្វជ្រូកព្រុលមួយក្បាលនេះមិនមានរងរបួសអ្វីទេ ដូចនេះវាក៏ត្រូវបានដោះលែងអោយត្រលប់ចូលទៅក្នុងព្រៃវិញ។ សត្វព្រៃនេះពិតជាមានសំណាង។ កាលពីខែមុន មន្ត្រីឧទ្យានុរក្សបានធ្វើការដកហូតសាច់ជ្រូកព្រុលមួយចំនួនពីជំរុំបរបាញ់មួយកន្លែងក្នុងតំបន់ជួរភ្នំក្រវាញ។ សត្វប្រភេទនេះងាយនឹងរងគ្រោះខ្លាំងណាស់ ហើយវាក៏បានទទួលរងការគំរាមកំហែងដោយការបរបាញ់ផងដែរ ជាពិសេស​គឺ​អន្ទាក់ដែលអាចចាប់គ្រប់ប្រភេទទាំងអស់ដែលបានឆ្លងកាត់។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានបានសហការយ៉ាងរមួតជាមួយអង្គការដៃគូដែលមានជំនាញខាងអភិរក្សដើម្បី អភិរក្សព្រៃឈើនិងសត្វព្រៃទាំងការពង្រឹងការអនុវត្តច្បាប់និងអនុវត្តគម្រោងអភិរក្សនានា។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សបានបន្តសកម្មភាពដោអអន្ទាក់គ្រប់ប្រភេទ ចេញពីក្នុងតំបន់ការពារធម្មជាតិដើម្បីសង្គ្រោះសត្វព្រៃ គ្រប់ប្រភេទ។ ក្នុងរយៈពេល ៦ខែនៃឆ្នាំ ២០២១នេះ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់បានចំនួនជិត ២ ម៉ឺនអន្ទាក់ ពីក្នុង តំបន់ការពារធម្មជាតិ។ មន្ត្រីឧទ្យានុរក្សនិងដៃគូ នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់របស់សត្វព្រៃ និងការដោះអន្ទាក់ដើម្បីសុវត្ថិភាពសត្វព្រៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាជនកម្ពុជា ទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាយើងអោយនៅស្ថិតស្ថេរសម្រាប់អនាគត និងកូនចៅយើងទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
613 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5521 នាក់
ខែនេះ :
18742 នាក់
3 ខែនេះ :
70640 នាក់
សរុប :
1558809 នាក់