ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអោយប្រព័ន្ធផ្សព្វផ្សាយដឹងថា មន្ត្រីគយកម្ពុជា ចាប់បានសាច់ក្របីក្លាស្សេចំនួន ៣ កុងតឺន័រ ហើយពិនិត្យឃើញមានផ្ទុកមេរោគកូវីដ-១៩ ដែលនាំចូលមកពីប្រទេសឥណ្ឌា។ លោកបន្តថា សាច់ក្របីទាំងនោះ នឹងត្រូវនាំយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។ ឯកឧត្តមម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំបន្ថែមទៅអភិបាលស្រុកឱរ៉ាល់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ អោយត្រៀមលក្ខណៈសហការជាមួយខាងមន្ត្រីគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះ កុំអោយឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះថាបើកប់ ក៏អាចមិនមានសុវត្ថិភាពឡើយ។ ចំពោះបញ្ហានេះ ឯកឧត្តម វ៉ី សំណាង បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំអោយបានច្បាស់លាស់ ពីប្រភពនៃសាច់ទាំងនោះ ព្រោះថា យើងត្រូវខ្លាចទិញប៉ះចំសាច់ក្លាស្សេ ដែលនាំចូលពីប្រទេសឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩ ដូចអ្វីដែលមន្ត្រីគយចាប់បាននៅពេលនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសអោយប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះមេរោគកូវីដ-១៩ អាចនៅរស់នៅលើសាច់កកៗ ដូចករណីសាច់គោ សាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវមន្ត្រីគយ ចាប់បាននៅពេលនេះ។ កាលពីថ្មីៗនេះ ស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា បញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាទីផ្សារដ៏ធំមួយ នៃការផ្គត់ផ្គង់សាច់ក្របី និងអាហារនានា ហើយកម្ពុជា ក៏បាននាំចូលសាច់ក្របីពីឥណ្ឌា ក្នុងតម្លៃ ១៧,៧ លានដុល្លារ កាលពីឆ្នាំ២០២០ គឺកើនឡើងពី ៦,៤ លានដុល្លារ ធៀបនឹងឆ្នាំ២០១៩។ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ មិនអោយនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ដែលចាត់ទុកថា ជា «ហានិភ័យខ្ពស់» ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយសារតែប្រទេសឥណ្ឌា បន្តឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាថ្មីទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា