ខេត្តឧត្ដរមានជ័យ៖ ថ្មីថ្មីនេះផ្ទុះការចាប់អារម្មណ៍ទស្សនិកជនជាខ្លាំង នៅលើបណ្ដាញការចុះផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន ក្នុងន័យខ្លឹមសារនៅលើទំពរនោះ បានចុះផ្សាយថា៖ មន្រ្ដីយោធាម្នាក់បម្រើការងារនៅកងពលតូចលេខ៤១ ឈ្មោះ សំ ហាន់ មានឋានន្តរសក្ដិ ព្រិនបាលឯក អត្តលេខ១៨៩១០៧ ត្រូវបានលោកអនុសេនីយ៍ឯក សាន ស៊ីសាវុធ មានតួនាទីជានាយលេខា កងពលតូចលេខ៤១ ស៊ីសាច់ប្រាក់ខែ រហូតដល់ជាងពីឆ្នាំ ក្រោយជួយបញ្ចូលឈ្មោះ ក្នុងក្របខណ្ឌជាមន្រ្ដីយោធាពេញសិទ្ធ។ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សារព័ត៌មានយើងខ្ញុំ បានខលទៅលោក សំ ហាន់ លោកបានអោយដឹងថា៖ ក្នុងរឿងនេះខ្ញុំមិនអាចបំភ្លឺបានទេ រងចាំផ្ទៃក្នុងដោះស្រាយជូនសិន ទើបអាចបំភ្លឺជូនអង្គភាពយើងខ្ញុំបាន បើប្រាប់ពេលនេះខ្លាចមានរឿងដល់ខ្លួន ព្រោះពេលនេះមេអង្គភាពកំរកដំណោះស្រាយនូវឡើយ។ បើទោះបីជាលោក សំ ហាន់ ព្រិនបាលឯក បកស្រាយតាមទូរស័ព្ទ ជូនអង្គភាពយើងខ្ញុំ ក្នុងន័យ អាថ៌កំបាំង និង មានភាពភ័យខ្លាចក្តី នេះសបញ្ជាក់អោយឃើញថា អាចមានរឿងត្រីឆ្ដោ ស៊ីកូនឯងម៉ែន។ គួរបញ្ជាក់ថា៖ ដោយមានសារព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយព្រោងព្រាតនៅលើប្រព័ន្ធ ឌីជីថល ស្មាតហ្វូន ប៉ុន្មានថ្ងៃនេះ ទើបធ្វើឲ្យលោកអនុសេនីយ៍ឯក សាន ស៊ីសាវុធ នាយលេខា កងពលតូចលេខ៤១ ស្វាត់ស្វែករកដំណោះស្រាយជូលោក សំ ហាន់ វិញ ព្រោះខ្លាចបាត់មុខតំណែង។ តែរឿងនេះលោក សំ ហាន់ បានបញ្ជាក់ដូចខាងលើហើយថា នៅមិនទាន់ដោះស្រាយចប់រឿងផ្ទៃក្នុងនូវឡើយទេ មកទល់ថ្ងៃនេះ។ ពាក់ព័ន្ធករណីខាងលើ ប្រជាពលរដ្ឋ ក៏ដូចមហាជនគ្រប់មជ្ឈដ្ឋាន សូមសំណូមពរទៅដល់ឯកកឧត្ដម នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ សូមជួយអន្តរាគមន៍ រកយុត្តិធម៌ ជូនដល់លោក សំ ហាន់ ផងទាន បើមិនរកយុត្តិធម៌ជូនលោកទេ ថ្ងៃក្រោយមន្ត្រីដូចរូបលោក សាន ស៊ីសាវុធ ត្រីឆ្ដោស៊ីកូនឯងនេះ ច្បាស់ជា ជៀសឥទ្ធិពលដល់ថ្នាក់ក្រោមឱវាទរបស់ឯកឧត្តម បន្តបន្ទាប់ទៀតមិនខាន។ ជំុវិញករណីខាងលើនេះដែរ លោកអនុសេនីយ៍ឯក សាន ស៊ីសាវុធ បានអោយក្រុមការងារយើងដឹងថា មិនមានការកាត់ប្រាក់ខែដូចការចោទប្រកាន់នោះទេ.?៕ ដោយ: លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា