ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេខ្សល់០២នាក់ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី!!!
Tue,27 July 2021 (Time 06:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 500នាក់)


ខេត្តបន្ទាយមានជ័យ៖ មេខ្សល់២នាក់ ដែលលួចនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំ​នាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាប់ឃាត់ខ្លួន ខណៈនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថាមេខ្យល់ទាំង២នាក់ មានឈ្មោះ ទី១-ឡូញ លេម ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះ សែន សំនាងហៅកែ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មេខ្យល់ទាំង២នាក់នេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់អោយនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។ បើតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថា មេខ្យល់ទាំង២នាក់នេះ ជាមុខសញ្ញាចាស់ យ៉ាងសកម្មក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់។ មេខ្យល់ទាំង២នាក់បានសារភាពក្រោយ ពេលចាប់ខ្លួនបានថា ពួកគេទាំង២នាក់ មានឈ្មោះ ខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរស័ព្ទឲ្យជួយឃ្លាំចាំមើលផ្លូវសមត្ថកិច្ច ព្រោះគាត់ចង់នាំកូនរបស់គាត់៣នាក់ ស្រី២នាក់ អោយឆ្លងដែនមកខ្មែរវិញ បើបានសម្រេចឈ្មោះ ខា នោះ បានសន្យាអោយថ្លៃមើលផ្លូវម្នាក់២០០បាតទៅ៣០០បាត។ ប៉ុន្តែ ដោយខាងសមត្ថកិច្ច ថៃចាំឃ្លាំមើលឈ្មោះ ខា ពេក ឈ្មោះ ខា នោះមិនហ៊ាន ក៏នាំកូនគាត់ទាំង៣នាក់ទៅផ្សាររុងគ្លឿវិញ ហើយពួកគេក៏នាំគ្នាត្រឡប់មកដីខ្មែរវិញ បានប្រមែល១០ម៉ែត្រពីមាត់អូរព្រំដែនត្រូវនគរបាលចាប់ខ្លួនតែម្តង។ ក្រោយពីបានសារភាពហើយមេខ្យល់ទាំង២នាក់ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2170 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7482 នាក់
ខែនេះ :
23320 នាក់
3 ខែនេះ :
77939 នាក់
សរុប :
1661866 នាក់