ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងមួយក្រុម កាន់ កាំបិត បុ័ងតោ ជិះម៉ូតូ ០២ គ្រឿងដេញកាប់ ក្មេងស្ទាវម្នាក់ ដូចរឿង ហុងកុង បង្កការភ្ញាក់ផ្អើលមួយចំហៀងក្រុងសិរីសោភ័ណ ដែលហេតុការណ៍នេះ បង្កឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា៖ ក្រោយក្រុមក្មេងទំនើងធ្វើសកម្មភាពរួច ក៏គេចបាត់អស់ មួយសន្ទុះក្រោយមកមានសេចក្តីរាយការណ៍ពីកន្លែងកើតហេតុខាងលើ សមត្ថកិច្ចកីបានចុះមកដល់កន្លែង និង ប្រជាពលរដ្ឋ បានសហការ ឆែកតាមរយ:កាមេរ៉ាសុវត្ថិភាព ទើបឈានដល់ឃាត់ខ្លួនបានក្មេងស្ទាវ១នាក់។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានអោយដឹងថា នៅពេលកើតហេតុនេះមានក្រុមក្មេងស្ទាវ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ០១គ្រឿង និងម៉ូតូម៉ាកហុងដាCD ពណ៌ខ្មៅ ០១ គ្រឿង ក្នុងដៃមានកាន់ប្រដាប់ដោយកាំបិត ប៉័ងតោ និង ដុំថ្ម ជិះតាមដេញគប់ទៅលើជនរងគ្រោះម្នាក់បណ្ដាលអោយរងរបួសដៃខាងឆ្វេងមួយកន្លែង និងបែកអាវម៉ូតូខាងស្ដាំមួយកន្លែងក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវបានបើកម៉ូតូរត់គេចខ្លួនបាត់អស់។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ដឹងថា៖ ដោយតាមការដាក់ពាក្យបណ្តឹងខាងជនរងគ្រោះ និងដោយផ្អែកលើ កាមរ៉ាសុវត្ថិភាព ក្មេងស្ទាវទាំងនោះដឹងខ្លួនទាន់រត់គេចខ្លួនអស់ បន្សល់ទុកនៅតែម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-6386។ លោកបានបន្តថា៖ លុះដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានៃកងរាជអាវុធហត្ថក្រុងដើម្បីសួរចម្លើយ។ បន្ទាប់ធ្វើការសួរនាំ ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពេលដេញកាប់នោះមានគ្នា៤នាក់៖ ទី១-គឺជារូបខ្លួន ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់រស់នៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ.ទី២-ឈ្មោះ អាំង ពុយរាំង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ.ទី៣-ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ និងទី៤មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្នបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្ម ទៅលើជនរងគ្រោះឈ្មោះ ផេម ទីណា ភេទប្រុស បណ្តាលអោយរបួស ព្រោះមានរឿងគំនុំចាស់កន្លងមករួចគេខ្លួនបាត់។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា ៖ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងដោយទទួលតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ហើយ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ៕ ដោយៈ លោក ធូ លំអង
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា