ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត មានដូជាស្បៀងអាហារ ថវិកាមួយចំនួន ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ អំណោយផ្តល់ជូនកងកម្លាំងកងទ័ពចាក់វ៉ាក់សាំង រួមមាន: ១.កងទ័ពក្រុមទី១ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ ។ ២.កងទ័ពក្រុមទី២ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។ ៣. កងទ័ពក្រុមទី៣ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។ ៤.កងទ័ពក្រុមទី៤ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។ ៥.កងទ័ពក្រុមទី៥ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។ ៦.ស្នងកាតរដ្ឋាននគរបាលខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។ ៧.កងរាជអាវុធហត្ថខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។ ក្នុងឱកាសសំណេះសំណាល នាថ្ងៃនេះផងដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ក៏សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងថ្ងៃយប់របស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត ដែលបានដំណើរការចាក់ដូសទី២ ជូនដល់ប្រជាពលរដ្ឋតាមទីតាំងក្នុងសង្កាត់មួយចំនួន ។ ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់កងកម្លាំងគ្រូពេទ្យទាំងអស់ ដែលបាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យអោុបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តអោយបាន (៣ការពារ និង៣កុំ) តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលរួមក្នុងចំណោមមនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬ ឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។ ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែម និង សូមជូនពរដល់កងកម្លាំងកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ ដោយៈ លោក វ័ន ប៊ុនរើន ចំនួនការ
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា