ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃាត់ខ្លួនលោកផ្កាយ២ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ ដែលបានប្រើហឹង្សាលើរូបរាងកាយលើស្ត្រីទន់ខ្សោយ និងបង្ខាំងមនុស្សខុសច្បាប់ នៅថ្ងៃនេះហើយ បន្ទាប់ពីតុលាការកោះហៅ២ដង មិនព្រមចូលខ្លួន.!!!
Fri,30 July 2021 (Time 05:07 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 633នាក់)


ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ ពាក់ព័ន្ធករណីប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីម្នាក់ដែលមានឈ្មោះ ឌួង ហេម៉ាលីស ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ មន្ត្រីយោធារូបនេះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន យោងតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបង្ខាំងមនុស្សដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមមាត្រា ២១៨ និង មាត្រា ២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ ។ ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ថ្លែងថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសួរនាំ លោកផ្កាយ២ រូបនេះ តាមនីតិវិធី មុនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ យោងតាមពាក្យបណ្តឹង របស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ ស្ថិតលើដងផ្លូវនៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និង បានដកកាំភ្លើងខ្លីភ្ជង់គំរាមមិនអោយជនរងគ្រោះស្រែក និង គំរាមបាញ់បាក់ជើង និង បាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះបានរៀបរាប់ថា លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះទុកក្នុងផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ បើយោងសម្តីពីស្ត្រីជនរងគ្រោះថា៖ ក្នុងពាក្យបណ្តឹង ស្ត្រីរូបនោះ សំណូមពរអោយតុលាការ ចាប់ខ្លួននិងឃុំខ្លួន លោកផ្កាយ២ សូយ ចាន់សឿន បន្ថែមពីលើនេះ ទាមទារថ្លៃសំណងព្យាបាលរបួសចំនួន១លានដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១លានដុល្លារ។ ហើយបើយោងប្រភពព័ត៌មានក្រៅផ្លូវការមួយថា៖ លោកផ្កាយ២រូបនេះ ក៏មានសំណុំរឿងព្រហ្មទណ្ឌ័ ផ្សេងទៀតផងដែរ ពីការកាងនៅពីក្រោយរឿងដីធ្លី ក៏និងដាក់បញ្ជូលរួមទៅតុលាការខេត្តកំពង់ស្ពឺ ពីខេត្តកណ្តាល និងរាជធានីភ្នំពេញ បន្ទាប់ពីគេដឹងថាការពឹងពាក់ទៅលោកផ្កាយ៣ ត្រូវបានដកខ្លួន ជាបណ្តើរៗផងដែរ៕ ដោយៈ លោក ព្រីង សំឡុត ខេត្តកំពង់ស្ពឺ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
964 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6276 នាក់
ខែនេះ :
22114 នាក់
3 ខែនេះ :
76733 នាក់
សរុប :
1660660 នាក់