រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការព្យាលបាលជំងឺកូវីដ១៩នៅផ្ទះជាជម្រើសល្អសម្រាប់អ្នកចាក់វ៉ាក់សាំង២ដូសរួចហើយ ការថ្លែងបែបនេះតាមរយៈកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈ Video Conference នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ ហើយមានការឆ្លងទៀត។ ឯកឧត្តមបន្តថា៖ ការរៀបចំអោយមានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយដែរ មកដល់ពេលនេះមានអ្នកជំងឺជាង ៣០០ នាក់ កំពុងសំរាកព្យាបាលនៅតាមផ្ទះ។ ឯកឧត្តមអភិបាលបន្តថា យើងយើងនឹងពិភាក្សាលម្អិតថែមទៀតទៅលើយន្តការដែលត្រូវរៀបចំអោយបានល្អធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ ខណ្ឌនីមួយៗត្រូវបង្កើតអោយមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលត្រូវការអោយជួយដែលញាំញីដោយជំងឺកូវីដ-១៩ ទាន់ពេលវេលា និងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។ ឯកឧត្តម ឃួង ស្រេង បានសន្និដ្ឋានថា៖ យើងឃើញមានការឆ្លងច្រើនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះមែន តែមនុស្សដែលឆ្លងនោះនៅមានកម្លាំងមាំមួន។ នោះយើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ នៅតាមផ្ទះ តាមរយៈការធ្វើសន្និសីទសារព័ត៌មានអោយមានការយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរ។ ពាក់ព័ន្ធនឹងការបន្តរឹតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTV ជាដើម គឺមិនត្រូវបន្ធូរដៃឡើយ និយាយអោយស្រួលស្តាប់ គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរឹតបន្តឹងអោយខ្លាំង កុំចាំបាច់មេក្រុងស្រែកបានអស់លោកធ្វើនោះទេ?៕ ដោយៈ លោក សេង រ័ត្ន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា