ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើ!បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក ខេត្តសៀមរាប បង្ក្រាបមិនចេះអស់ចឹង ឬមួយជាឆ្នាំងបាយរបស់ដែនសមត្ថកិច្ចមួយចំនួនតូច.!!!
Mon,05 July 2021 (Time 02:12 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 520នាក់)


ខេត្តសៀមរាប៖ បើយោងតាមប្រភពមានការលើកឡើងជាច្រើនថា៖ បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក បានកើតមានជាបន្តបន្ទាប់ ហើយការបង្ក្រាប ហាក់បីមិនចេះអស់សោះឡើយ ឬមួយជាឆ្នាំងបាយរបស់ដែនសមត្ថកិច្ចមួយចំនួនតូចដែរប្រចាំការនៅតំបន់នោះ.?។ ជាក់ស្ដែងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នគរបាលស្រុកប្រាសាទបាគង សហការជាមួយប៉ុស្ដិ៍កំពង់ភ្លុក និងសហគមន៍ឃុំកណ្ដែក រួមនិងប្រជាការពារ បានចុះបង្ក្រាបបានឧបករណ៍នេសាទខុសច្បាប់ នៅចំណុចខាងលិចកោះវ័រព្រេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ករណីបង្ក្រាបនេះ សមត្ថកិច្ចចបានដកហូត និង ដុតកម្ទេចចោល នៅនឹងកន្លែង ដោយឧបករណ៍នេសាទខុសច្បាប់នោះរួមមាន៖ ១-បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ។ ២-អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ។ ៣-ចម្រឹងសរុបចំនួន៥០០ដើម។ ក្នុងនោះព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាម ចូលបឹងធម្មជាតិវិញផងដែរ។ លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានអោយសារព័ត៌មានដឹងថា ៖ ប្រតិបត្តិការនេះ គឺដើម្បីចូលរួមរក្សាការពារ ធនធានជលផល មច្ឆាជាតិ ដែលជា ស្បៀងបម្រុងសម្រាប់ប្រជានេសាទ ក្នុងសហគមន៍ និងដោយមានការណែនាំ ពីលោក សូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង។ លោក លឹម សម្បត្តិ បន្តថា៖ ការនេសាទនេះមានហានិភ័យ ដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យកសូម្បីតែកូនត្រីចម្រុះ តូចៗ ជាហេតុធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួមនៃយើងកាន់តែបាត់បង់៕ ដោយៈ លោក ថោង វណ្ណរី គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1725 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7037 នាក់
ខែនេះ :
22875 នាក់
3 ខែនេះ :
77494 នាក់
សរុប :
1661421 នាក់