រាជធានីភ្នំពេញ៖ ទីតាំងលេងល្បែងភ្នាល់ជល់មាន់ និង អាប៉ោង ដុះស្លែរ មួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ នៅតាមបណ្ដោយផ្លូវបេតុង ចុះពីស្ពានស្ទឹងមានជ័យ ប្រហែល ២០០ ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមសមត្ថកិច្ចចុះបង្ក្រាបទីតាំងមួយនេះផង ដែលម្ចាស់ទីតាំងនោះ កំពុងបើកដៃអោយក្រុមអ្នកញៀនល្បែង ចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ដាក់ប្រាក់រាប់លានរៀន ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ថ្វេដងឡើយ។ បើយោងប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖ សព្វថ្ងៃនេះពួកគាត់មានក្តីបារម្ភៈជាខ្លាំង ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលជំងឺនេះ កំពុងរាតត្បាតយ៉ាងកាចសាហាវ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ.! ទីតាំងបង្កប់លេងល្បែងសុីសងមួយនេះ នៅតែបើកលេងជាយូណាស់មកហើយ តែពុំទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះមកធ្វើការទប់ស្កាត់និងបង្រ្កាបនៅឡើយទេ? គឺនៅតែឃើញមានក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ ប្រមូលផ្តុំគ្នា លេងភ្នាល់បានយ៉ាងរំភើយជារៀងរាល់ថ្ងៃដ៏ដែល ផ្ទុយពីការណែនាំនូវវិធានការ បីការពារ បីកុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល យ៉ាងគគ្លើនទៅវិញ។ ប្រជាពលរដ្ឋសំណូមពរទៅ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ សូមមានវិធានការចុះពិនិត្យ នឹងបង្ក្រាបទីតាំងមួយកន្លែងផងជៀសវាងមានការរិះគន់ពីមហាជនថា៖អសមត្ថភាពក្នុងការទប់ស្កាត់ និង បង្ក្រាប។ ជាពិសេស ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ ចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទីតាំងខាងលើ ដែលហ៊ានលួចបើកលេងល្បែងស៊ីសដោយខុសច្បាប់មួយនេះផងទាន៕ ដោយៈ លោក សេង រ័ត្ន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា