ល្បែងស៊ីសងចាក់កន្ទុយលេខខុសច្បាប់នូវតែបន្តបើកលេងក្នុងផ្សារសាមគី្គ ត្រពាំងប្រាសាទ តែជំនាញពាក់ព័ន្ធមិនធ្វើការបង្រ្កាបសោះ សង្ស័យត្រូវថ្នាំសណ្តំមេឆ្នោតហើយរឺ.???
ខេត្តឧត្តរមានជ័យ៖ យោងតាមប្រភពរាយការណ៍មកបានអោយដឹងថា៖ ទីតាំងលេងល្បែងស៊ីសងចាក់កន្ទុយលេខឆ្នោតវៀតណាម នៅក្នុងផ្សារសាមគី្គ ត្រពាំងប្រាសាទ រីកដុះដាលដូចផ្កាយកូនមាន់ ប៉ុន្តែ? មិនដែលឃើញសមត្ថភាព ចុះធ្វើការ ទប់ស្កាត់ និង បង្ក្រាបនោះទេ? សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចមួយចំនួនតូច ហើយមើលទៅ។
ប្រភពពីប្រជាពលរដ្ឋបានបន្តថា៖ មានមេកត់ឆ្នោតឈ្មោះ ប៉ា អាទ្រី ដែលជាកូនកញ្ចែង អោយ ចែវី និងមាននាក់លក់ឆ្នោតវៀតណាជាច្រើនកន្លែងទៀត នៅក្នុងស្រុកត្រពាំងប្រាសាទ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពបានបញ្ជាក់ថា៖ មេឆ្នោតធំ ឈ្មោះ ចែ វី បានបើកលក់អីវ៉ាន់ចាបហ្វួយផង បើកមុខរបរជាមេឆ្នោតផង ដោយមានខ្នងបង្អែកយ៉ាងរឹងមាំ ទើបអាចបើកល្បែងឆ្នោតយ៉ាងបានជាជំហរបែបនេះ ក៏ដោយសារអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូច សហការគ្នាជាប្រព័ន្ធ ដើម្បីបិទបាំងថ្នាក់ដឹកនាំបានតាំងពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត គឺលេងបានយ៉ាងរលូនទៅកើត។
ដោយឡែកៈ បើយោងប្រភេពពីសមត្ថកិច្ច ដែលអត់លិឌ បានអោយដឹងថា៖ កុំទៅឆ្ងល់អី បើអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូច មិនបើកដៃអោយមេឆ្នោតខុសច្បាប់បើកលេងនោះទេ ធ្វើម្តេច ចែវី ដាក់ពង្រាយកូនកញ្ច្រែង ជុំវិញផ្សារសាមគ្គី កើត។
ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានទេ? ដោយខលទៅតាមរយៈលេខរបស់លោក Tell.0889923119 មិនចូលជាច្រើនដង ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ទៅនេះក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោនឬជាន់ពន្លិចអោយបុគ្គលរើសអើងឡើយ បើសារម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាការចុះផ្សាយមួយនេះ មិនមានភាពសុក្រិត្យ និងយុត្តិធម៌ទេនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖Tell.092190098/0886606773៕
ដោយៈ លោក សួន ចំណាប់ ស្រុកអន្លង់វែង
គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
www.poipetpostnews.com